វៀតណាមជំរុញការនាំចេញយ៉ាងខ្លាំងក្លា |
នាព្រឹកថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានធ្វើអធិបតីសន្និសីទទូទាំងប្រទេស ស្តីអំពីវិធានការជំរុញការនាំចេញដោយមានការចូលរួម online របស់តំបន់ ទាំងឡាយ។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ សន្និសីទ លើកនេះប្រមូលផ្តុំពិភាក្សាអំពីការដោះស្រាយកាលំបាកសាកល្បងដើម្បីជំរុញ ការនាំចេញឲ្យបានខ្លាំងក្លាថែមទៀត។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចាត់ទុកថា៖ សង្គ្រាមពាណិជ្ជកម្មមួយកំពុងងើបឡើងដោយសារនិន្នាការគាំ ពារកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បណ្ដាប្រទេសបានលើកកំពស់បទដ្ឋាន ពិសេសគឺចំពោះកសិផលស្បៀងអាហារដោយរាប់ទាំងការកំណត់អំពីការនេសាទជលផលស្របច្បាប់ការត្រួតពិនិត្យប្រភពផលិតផលកំរិតថ្នាំនិងកិច្ចការពាររុក្ខជាតិកាន់តែតឹងរឹងថែមទៀត។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ដែរថា៖ ការផលិតត្រូវតភ្ជាប់នឹងទីផ្សារ ត្រូវនាំចេញបណ្តាមុខទំនិញដែលទីផ្សារត្រូវការ មិនមែនជាផលិតផលដែលវៀតណាមមានស្រាប់ទេ។ លោក Nguyen Xuan Phuc ក៏បានរំលឹកការងារកែទម្រង់បែបបទរដ្ឋបាលនិងវិធានការលើកកំពស់សមត្ថភាពប្រកួតប្រជែងផលិតផលនាំចេញរបស់វៀតណាម។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាននាំចេញសំណួរសំខាន់ចំនួន ៥ សំរាប់ ក្រសួងឧស្សាហពាណិជ្ជកម្មគឺ៖ ធ្វើយ៉ាងម៉េចដើម្បីបង្កើនតំលៃបន្ថែមនៃការនាំចេញរបស់វៀតណាម? ការធ្តើមគំនិតដោះស្រាយការលំ បាកក្នុងការនាំចេញ? ធ្វើយ៉ាងម៉េចដើម្បីសហគ្រាសវៀតណាមអាចក្តាប់ជាប់ ព័ត៌មានទីផ្សារការកំណត់ច្បាប់នៅឯបរទេស ឱកាសនិងហានិភ័យ ទិសដៅទីផ្សារចំពោះផលិតកម្មនិងការនាំចេញ? បន្តអភិវឌ្ឍន៍ទីផ្សារ បង្កើតតម្រូវ ការសំរាប់ទំនិញយ៉ងម៉េច កិច្ចព្រមព្រៀង អាទិភាពខាងពន្ធទាក់ទិនយ៉ាងម៉េច ដល់ការផលិតក្នុងប្រទេស? គន្លឹះណាជាគន្លឹះអន់ខ្សោយរបស់វៀតណាម ក្នុងការនាំចេញនាបច្ចុប្បន្ន។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
«ខ្ញុំស្នើឲ្យរដ្ឋមន្ត្រីក្រសួងឧស្សហពាណិជ្ជកម្មបន្តឆ្លើយសំណួរទាំង ៥ ដែល ខ្ញុំបានដាក់ចេញនាព្រឹកថ្ងៃដដែល ពិសេសគឺសំណួរទាំងនេះអាចបញ្ជូលក្នុងបណ្ដាខ្លឹមសារនៃសារចារណ៍លើកនេះ។ នេះជាការជំរុញនាំចេញក្នុងដំណាក់កាលបច្ចុប្បន្ននិងនាអនាគត។ ខ្ញុំស្នើឲ្យខេត្តនិងក្រសួងទាំងឡាយសុទ្ធតែមានទិសដៅនាំចេញដោយមានជំហានសមស្រប។»
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមក៏បានបញ្ជាឲ្យកែថែវិធីគ្រប់គ្រង បង្កើតបរិយាកាសអាជីវកម្មងាយស្រួលជ្រះស្រឡះថែមទៀតដើម្បីពន្លឿន ការនាំចេញ។
«ពង្រីករាល់សក្តានុភាពរបស់វៀតណាមដើម្បីបង្កើនថែមទៀតការនាំចេញទាំងខាងបរិមាណកុណភាពនិងតំលៃបន្ថែមទំនិញ។ សក្តានុភាពនោះអាចកើនឡើងពី ១៥% ដល់ ២០% នាប៉ុន្មានឆ្នាំខាងមុខ។ ប្រការនេះនឹងរួមវិភាគទានបង្កើនកំណើន GDP សំរាប់ប្រទេសជាតិ៕»