វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ESCAP ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

Pham Huan/ អ្នកយកព័ត៌មាន VOV ប្រចាំនៅអាមេរិក
Chia sẻ
(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានស្នើឱ្យលេខាធិការដ្ឋាន ESCAP បន្តបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភបច្ចេកទេសជាមួយលេខាធិការដ្ឋានអាស៊ាន ក្នុងការជំរុញការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់។ 
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ESCAP ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំ (រូបថត៖ Pham Huan/ អ្នកយកព័ត៌មាន VOV ប្រចាំនៅអាមេរិក)

នាថ្ងៃទី៧ ខែកក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) បានប្រព្រឹត្តទៅជំនួបពិភាក្សារវាងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ  នាយកប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច សង្គមអាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (ESCAP) លោកស្រី Armida Alisjahbana និងឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មនៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រចាំអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងបង្កើនកិច្ចសហប្រតិបត្តិការរវាង ESCAP និងអាស៊ាន។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានស្នើឱ្យលេខាធិការដ្ឋាន ESCAP បន្តបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភបច្ចេកទេសជាមួយលេខាធិការដ្ឋានអាស៊ាន ក្នុងការជំរុញការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់។ រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមជានិច្ចកាលដាក់ប្រជាជនជាមជ្ឈភាព និងជាកម្លាំងជំរុញនៃការអភិវឌ្ឍ ហើយក្នុងរយៈពេលកន្លងមកទទួលបានសមិទ្ធិផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ESCAP ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 2ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថត៖ Pham Huan/ អ្នកយកព័ត៌មាន VOV ប្រចាំនៅអាមេរិក)

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៧ ESCAP គឺជាគណៈកម្មាធិការមួយក្នុងចំណោមគណៈកម្មាធិការតំបន់ទាំងប្រាំ ចំណុះក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) ហើយត្រូវបានអង្គការសហប្រជាជាតិ ប្រគល់ភារកិច្ចជួយឧបត្ថម្ភដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ