វៀតណាមជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់ជាមួយជប៉ុន

Chia sẻ
(VOV)-បន្តដំណើបំពេញទស្សនកិច្ចការងារនៅជប៉ុន
របស់គណៈប្រតិភូ ទីក្រុងហាណូយដឹកនាំដោយប្រធាន
គណៈកម្មាធិការប្រជាជនទីក្រុង Nguyen The Thao នា
ព្រឹកថ្ងៃទី ២៣ មិនា នៅទីក្រុងតូក្យូ លោក Nguyen The Thao

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់ជាមួយជប៉ុន - ảnh 1
លោក  Nguyen The Thaoប្រធានគណៈកម្មាធិការប្រជាជនទីក្រុង  ហាណូយ
(រូបថតៈ Internet)


(VOV)-បន្តដំណើបំពេញទស្សនកិច្ចការងារនៅជប៉ុនរបស់គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Nguyen The Thao នាព្រឹកថ្ងៃទី
២៣មិនា នៅទីក្រុងតូក្យូ លោក Nguyen The Thao រួមជាមួយឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅជប៉ុន Doan Xuan Hung បានធ្វើ ជាកាស្សិណសាក្សីពិធីចុះហត្ថលេខា ស្តីអំពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៌ មណ្ឌលឧស្សាហកម្មជួយឧបត្ថម្ភហាណូយខាងត្បូងរវាង ក្រុមហ៊ុនភាគហ៊ុន វិនិ យោគអភិវឌ្ឍ N&G(N&G Corp) ជាមួយសម្ព័ន្ធក្រុមហ៊ុនសំណង់
Shimizu។ គំរោងការណ៌នេះ មានតម្លៃ ១ពាន់លានដុល្លារអាមេរិក ។ ប្រធានNguyen
The Thao ចាត់ទុកថា គំរោងការណ៌នេះ រួមចំណែកសំខាន់សម្រាប់ការអភិវឌ្ឍន៌ របស់ ទីក្រុងហាណូយ ក៏ដូចជាការងារឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយ កម្មរបស់វៀត
ណាម។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Nguyen The Thao បានសម្តែងគោល
បំណង ចង់ឲ្យមានអង្គភាពអាជីវកម្មជប៉ុនជាច្រើនមកវិនិយោគនៅវៀតណាមពីមួយថ្ងៃ
ទៅមួយថ្ងៃ និងអះអាងថា រដ្ឋអំណាចទីក្រុងហាណូយនឹងបង្កលក្ខណៈងាស្រួលលើគ្រប់ វិស័យសម្រាប់បណ្តាអង្គភាព អាជីវកម្មជប៉ុនគ្រោងនឹងវិនិយោគចូលវៀតណាម។ ក៏ក្នុង
ថ្ងៃដ៏ដែល លោក Nguyen The Thao បានជួបធ្វើការជាមួយជាមួយក្រសួង ស្ថាប័នមួយចំ
នួន និងរដ្ឋអំណាចទីក្រុងតូក្យូផងដែរ៕

ប្រតិកម្មទៅវិញ