វៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងគម្រោងការណ៍ផ្សាយសម្លេងនិងទូរទស្សន៍

Chia sẻ
(VOVWORLD) - ក្រុមការងារអន្តរក្រសួងរបស់វៀតណាមរួមមានតំណាងខុទ្ទកាល័យរដ្ឋាភិបាល ក្រសួងផែនការវិនិយោគ ក្រសួងហិរញ្ញវត្ថុ ក្រសួងការបរទេសនិងវិទ្យុសម្លេងវៀត ណាម បានជួបធ្វើការជាមួយក្រសួងព័ត៌មានកម្ពុជា នាថ្ងៃ ទី១៥ កក្កដាសំដៅវាយតំលៃចំពោះប្រសិទ្ធភាពនៃការជួយឧបត្ថម្ភរបស់វៀត ណាមជូនចំពោះកម្ពុជាក្នុងគម្រោងការណ៍វិទ្យុសម្លេងនិងទូរទស្សន៍ នា ពេលកន្លងទៅ។
វៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងគម្រោងការណ៍ផ្សាយសម្លេងនិងទូរទស្សន៍ - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការ

តាងនាមក្រុមការងារវៀតណាម លេខាធិការគណៈកម្មការសហប្រតិបត្តិការទ្វេភាគី ចំណុះក្រសួងផែនការនិងវិនិយោគវៀតណាមលោក Tran Nhat Thanh បាន វាយតំលៃខ្ពស់ចំពោះប្រសិទ្ធភាពនៃគម្រោងការណ៍ជួយឧបត្ថម្ភរបស់វៀតណាមផ្ដល់ជូនវិទ្យុសម្លេងនិងស្ថានីយ៍ទូរទស្សន៍កម្ពុជា ដែលត្រូវបានអនុវត្តន៍ដោយវិទ្យុ សម្លេងវៀតណាមចាប់ពីឆ្នាំ២០០៨មក។ ក្រោយពីបានដាក់ឲ្យដំណើរការមក គម្រោងការណ៍ទាំងនេះបានជួយរលកវិទ្យុនិងទូរទស្សន៍គ្របដណ្ដប់លើខេត្តក្រុងសឹងតែទាំងអស់នៅព្រះរាជា ណាចក្រកម្ពុជា។ បណ្ដាវិទ្យុសម្លេងនិងស្ថានីយ៍ ទូរទស្សន៍ថ្នាក់ខេត្តរបស់កម្ពុជាបានផលិតកម្មវិធីនៃតំបន់ដោយខ្លួនឯង និងផ្សាយ ជាបន្តកម្មវិធីផ្សាយសម្លេងទូរទស្សន៍ជាតិ  តាមនោះពង្រីកប្រកបដោយប្រសិទ្ធ ភាពនូវការផ្សព្វផ្សាយគោលជំហរ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅដល់តំបន់ឆ្ងាយដាច់ស្រយាល។

នាពេលខាងមុខ វៀតណាមនឹងបន្តអនុវត្តន៍គម្រោងការណ៍ជួយឧបត្ថម្ភក្នុង វិស័យផ្សាយសម្លេង ទូរទស្សន៍ សំរាប់កម្ពុជា ដោយផ្តល់ជូនឧបករណ៍និងម៉ាស៊ីន គ្រប់ប្រភេទ ផ្ទេរប្រគល់បច្ចេកវិទ្យា និងបណ្ដុះបណ្ដាលអ្នកបច្ចេកទេសមានគុណ ភាពល្អជាដើម។

រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាលោក ខៀវ កញ្ញារិទ្ធ បានថ្លែងអំណរគុណជូនចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលវៀតណាមសំរាប់ក្រសួងព័ត៌មានកម្ពុជា។ កម្ពុជាមានគោលបំណងថា រដ្ឋាភិបាលវៀតណាមបន្តជួយឧបត្ថម្ភកម្ពុជាក្នុងវិស័យផ្សាយសម្លេងទូរទស្សន៍ ពិសេសគឺការកសាងប្រព័ន្ធគ្រប់គ្រង E-Archieve ៕

ប្រតិកម្មទៅវិញ