|
ប្រធានសមាគមមិត្តភាពជប៉ុន-វៀតណាមនៅទីក្រុង Sakai លោក Hitoshi Kato និងប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (Image: VNA) |
(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ នៅទីក្រុង Quy Nhon (ភាគកណ្ដាលវៀតណាម) គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានជួបធ្វើការជាមួយគណៈប្រតិភូនៃសមាគមមិត្តភាពជប៉ុន-វៀតណាមនៅទីក្រុង Sakai (ខេត្ត Osaka ជប៉ុន) ដឹកនាំដោយ ប្រធានសមាគមមិត្តភាព លោក Hitoshi Kato ។ ថ្លែងមតិនៅទីនេះ លោក Hitoshi Kato បានសន្យានឹងផ្តល់បន្ថែមឧបករណ៍បច្ចេកវិទ្យានេសាទត្រីធូណាសមុទ្រចំនួន ២០ គ្រឿងសំរាប់ជននេសាទនៅខេត្ត Binh Dinh សំដៅលើកកំពស់គុណភាពត្រីធុនណា ធានាស្តង់ដាលក់ដេញថ្លៃនៅទីក្រុង Sakai។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត
Binh Dinh លោក Ho Quoc Dung បានឲ្យដឹងថា៖ នាពេលខាងមុខ ខេត្ត Binh Dinh នឹងបង្កលក្ខណៈងាយស្រួលដើម្បីបណ្តាអង្គការនៅទីក្រុង Sakai សហប្រតិបត្តិការ ប្រកបដោយជោគជ័យ។ នាថ្ងៃដដែល ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥត សំណង់សំរាប់គំរោងការណ៍ “កែលំអរសុខាភិបាលសំរាប់អ្នកម្តាយនិងទារកនៅ
ខេត្ត Dien Bien” (ដំណាក់កាលទី ៣)។ តំលៃប្រាក់ជំនួយរបស់រដ្ឋាភិបាលជប៉ុន
មានជាង ៣៣៧ ពាន់ដុល្លាអាមេរិក៕