វៀតណាមជាប់ឆ្នោត UNCITRAL៖ ចូល​រួមចំណែក​ជាច្រើន​ថែម​ទៀត​សម្រាប់​វេទិការបស់អង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) -ដោយទទួលបានសម្លែងឆ្នោតគាំទ្រចំនួន ១៥៧ ក្នុងចំណោមសន្លឹកឆ្នោតទាំង ១៩៣ នោះ វៀតណាមបាននាំមុខប្រទេសកូរ៉េខាងត្បូង និង ម៉ាឡេស៊ីក្នុងចំណោមប្រទេសនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក ដើម្បីជាប់ឆ្នោតជាសមាជិកគណកម្មការច្បាប់ពាណិជ្ជកម្មអន្តរជាតិនៃអង្គការសហប្រជាជាតិ។ 
វៀតណាមជាប់ឆ្នោត UNCITRAL៖ ចូល​រួមចំណែក​ជាច្រើន​ថែម​ទៀត​សម្រាប់​វេទិការបស់អង្គការសហប្រជាជាតិ - ảnh 1លោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម 

ការដែលវៀតណាមជាប់ឆ្នោតក្នុងយន្តទការសំខាន់បំផុតមួយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់នូវកិត្យានុភាព និងការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិចំពោះការរួមវិភាគទានរបស់វៀតណាមក្នុងវេទិកាពហុភាគី។ លោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម  បានឲ្យដឹងថា៖

“ប្រការនេះបានសរឲ្យឃើញថាបណ្ដាប្រទេសបានវាយ តម្លៃខ្ពស់ ចំពោះ ឋានៈរបស់ប្រទេសវៀតណាមទាំងលើវិស័យនយោបាយ និងសេដ្ឋកិច្ច។ ការដែលវៀតណាមដណ្ដើមបានសម្លេងឆ្នោតគាំទ្រខ្ពស់បានឲ្យដឹងថាអន្តរជាតិបានទទួលស្គាល់នូវសមិទ្ធិផលរបស់វៀតណាមក្នុងដំណើរការផ្លាស់ប្ដូរថ្មី ក៏ដូចជាការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកសាង និងសុក្រឹតប្រព័ន្ធច្បាប់ពាណិជ្ជកម្ម និងវិនិយោគផងដែរ”។

ប្រតិកម្មទៅវិញ