អ៊ីស្រាអែលប្រតិកម្មវិជ្ជមានចំពោះសំណើថ្មីរបស់ហាម៉ាស ចំនួនអ្នកស្លាប់​និងរងរបួស​នៅតំបន់​ហ្គាហ្សាមានលើសពី ១២៥ ០០០ នាក់

Chia sẻ
(VOVWORLD) - មន្ត្រីអ៊ីស្រាអែលរូបនេះក៏បានសង្កត់ធ្ងន់ថានៅមានចន្លោះប្រហោងសំខាន់ៗដែលចាំបាច់ត្រូវបង្រួញមុនពេលសម្រេចបានកិច្ចព្រមព្រៀង។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលកាលពីថ្ងៃទី ៣ ខែកក្កដា បានឲ្យដឹងថា  មន្ត្រីជាន់ខ្ពស់ម្នាក់នៃប្រទេសនេះបានអះអាងថាឯកសារបច្ចុប្បន្នភាពនៃសំណើឈប់បាញ់ដែលក្រុមហាម៉ាសបានផ្ញើទៅកាន់អាជ្ញាកណ្ដាលអន្តរជាតិនាយប់ថ្ងៃដដែលគឺមានភាពវិជ្ជមានគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យក្រុមអ្នកចរចាអាចបន្តភារកិច្ចរបស់ពួកគេ។ មន្ត្រីអ៊ីស្រាអែលរូបនេះក៏បានសង្កត់ធ្ងន់ថានៅមានចន្លោះប្រហោងសំខាន់ៗដែលចាំបាច់ត្រូវបង្រួញមុនពេលសម្រេចបានកិច្ចព្រមព្រៀង។

មុននោះ កាលពីយប់មិញ ក្រុមហាម៉ាស់បានប្រកាសថា មេដឹកនាំនយោបាយរបស់កងកម្លាំងនេះ គឺលោក Ismail Haniyeh បានពិភាក្សាជាមួយអាជ្ញាកណ្ដាលអន្តរជាតិចំនួន ២ នាក់មកពីអេហ្ស៊ីប និងកាតាអំពីគំនិតមួយចំនួនដើម្បីឈានទៅដល់កិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។ ហាម៉ាសបានបញ្ជាក់ថា ក្រុមនេះមានភាពបត់បែនក្នុងការទាមទារ និងរក្សាស្មារតីវិជ្ជមានក្នុងការចរចា៕

ប្រតិកម្មទៅវិញ