វៀតណាមជានិច្ចកាលស្វាគមន៍និងរួមដំណើរជាមួយសហក្រាសអេស្ប៉ាញ |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអេស្ប៉ាញ នាថ្ងៃទី២៤ឧសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជាអធិបតីវេទិកាសេដ្ឋកិច្ច វៀតណាម-អេស្ប៉ាញ ដោយប្រធានបទ៖រួមដំណើរ”ឱកាសសហប្រតិបត្តិការសំរាប់សហគ្រាសវៀតណាមនិងអេស្ប៉ាញ ”។ វេទិកានេះជាព្រឹត្តិការណ៍សេដ្ឋកិច្ចក្នុងចំណោមបណ្ដា សកម្មភាពនៃក្របខ័ណ្ឌទិវាវៀតណាម នៅអេស្ប៉ាញ សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី២៣ ឧសភាឆ្នាំ១៩៧៧-ថ្ងៃទី២៣ឧសភាឆ្នាំ២០១៧)។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា៖រដ្ឋាភិបាល វៀតណាមជានិច្ចកាលស្វាគមន៍និងរួមដំណើរជាមួយសហគ្រាស បន្តជំរុញថែមទៀតការងារកែទម្រង់ កសាងបរិយាកាសអាជីវកម្ម វិនិយោគប្រកបដោយងាយស្រួល បើកទូលាយនិងសមភាពសំរាប់វិនិយោគិនបរទេស ដែលក្នុងនោះមាន សហគ្រាសអេស្ប៉ាញ។ លោកក៏បានឧទ្ទេសនាមវៀតណាមជាចំណុចភ្លឺមួយអំពីការទាក់ទាញវិនិយោគនិងទេសចរណ៍៖
“ វៀតណាមបានមិត្តភក្តិអន្តរជាតិស្គាល់ដល់ ជាគំរូជោគជ័យមួយអំពី សេដ្ឋកិច្ច ការទាក់ទាញវិនិយោគ និងទេសចរណ៍។ នាបច្ចុប្បន្ន វៀតណាមបាន ទាក់ទាញទុនវិនិយោគ FDI ចំនួន៣០០ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០១៦ ដោយមានការប្តេជ្ញាចិត្តនិងខំប្រឹងប្រែងរបស់រដ្ឋាភិបាល បរិយាកាស អាជីវកម្មរបស់វៀតណាមបានឡើងចំណាត់ថ្នាក់៩ ដោយមានបរិមាណ សហគ្រាសបង្កើតថ្មីជាង១០០ ០០០ ភ្ញៀវទេសចរបរទេសមកដល់វៀតណាមទទួលបាន ១០លាននាក់។”
នៅវេទិកានេះ តំណាងសភាពាណិជ្ជកម្មអេស្ប៉ាញ់បានសង្កត់ធ្ងន់ថា៖ វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារអាទិភាពរបស់អេស្ប៉ាញ់ ជាពិសេសគឺក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែក កំពងផែសមុទ្រ កសិកម្មនិងទេសចរណ៍។ ទន្ទឹមនឹងនោះក៏បានអះអាងថា៖រដ្ឋាភិបាលអេស្ប៉ាញបន្តបង្កលក្ខណះងាយ ស្រួលថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕