រដ្ឋមន្រ្តីលោក Mai Tien Dung បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមកំពុងផ្តោតទៅលើការកែទម្រង់និងធ្វើទំនើបភាវូបនីយកម្មខឿនរដ្ឋបាលសាធារណៈ ដកបាំង បើកទ្វារទីផ្សារ ជំរុញការអភិវឌ្ឍរបស់សេដ្ឋកិច្ចឯកជន ហើយនាពេលខាងមុខនេះនឹងផ្តោតសំខាន់ទៅលើគម្រោងការណ៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក។ លោក Mai Tien Dung មានគោលបំណងថា រដ្ឋាភិបាលក៏ដូចជាសហគ្រាសកូរ៉េខាងត្បូងនឹងចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភវៀតណាមក្នុងការកសាងនិងអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក៕