វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី២៩មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា 
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា លោក Win Hlaing

(VOVworld)-នារសៀលថ្ងៃទី២៩មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Xuan Phuc បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា លោក Win
 Hlaing អញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ នៅ
ទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការួមចំណែកយ៉ាង សកម្ម
របស់លោកឯកអគ្គរដ្ឋទូតក្នុងការជម្រុញទំនាក់ទំនងមិត្តភាពប្រណៃណីនិង កិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយមីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រី
វៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណង
អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយមីយ៉ាន់ម៉ា​
ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រូមចំណែកចូលក្នុងកិច្ចសហ​ប្រ
តិបត្តិការនិងសាមគ្គីរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ ក្នុង
តំបន់និងលើពិភពលោក។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Win Hlaing បានឯកភាពចាត់ ទុកថា
 ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានការអភិវឌ្ឍន៍យ៉ាង ខ្លាំងក្លា
 ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ លោក Win Hlaing បានអះអាង ថា ទោះបី
ជាក្នុងឋានៈណាក៏ដោយ លោកនៅតែរួមចំណែកសកម្មក្នុងការជម្រុញថែម ទៀតនូវទំ
នាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរមីយ៉ាន់ម៉ានិងវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ