លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមលោក Vo Van Thuong (ខាងស្ដាំ) ទទួលជួបសវនាការជាមួយលោក ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន គណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (រូបថត៖ qdnd.vn) |
លោក Vo Van Thuong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជា និច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា ដោយចាត់ ទុកនេះជាគោលជំហរឥតងាករេនិងអាទិភាពក្នុងគោលនយោបាយកិច្ចការ បរទេសរបស់វៀតណាម។
រីឯខ្លួនវិញ លោក ហ៊ុន ម៉ានី បានថ្លែងសេចក្ដីអបអរសាទរចំពោះបក្ស រដ្ឋ និងប្រជាជនវៀត ណាមក្នុងឱកាសរំលឹកខួបលើកទី៧៣ទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា។ លោក ហ៊ុន ម៉ានីអះអាងថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្តសហការយ៉ាងស្អិតរមួតជាមួយសហភាពសហព័ន្ធយុវជន វៀតណាម ដើម្បីបន្តរួមវិភាគទានយ៉ាងសកម្មទៅក្នុងទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អប្រសើរ ចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ យូរអង្វែងនិង ប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ៕