លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញត្រួតពិនិត្យស្ថានភាពខូចខាត និងដឹកនាំការអនុវត្តវិធានការបន្ទាន់ដើម្បីជំនះផលវិបាកដោយព្យុះទីហ្វុង Yagi នៅខេត្ត Quang Ninh (រូបថត៖ VOV) |
នៅខេត្ត Quang Ninh លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញសួរសុខទុក្ខប្រជាជនអំពីការខូចខាត និងលើកទឹកចិត្តដល់កង ទ័ព ប៉ូលីស យុវជន និងកម្មករបរិស្ថានទីក្រុង ដែលបំពេញកាតព្វកិច្ចសម្អាតបន្ទាប់ពីព្យុះ។ លោកនាយករដ្ឋមន្ត្រីចែករំលែកជាមួយការខាត បង់ដែលរដ្ឋាភិបាល និងប្រជាជនខេត្ត Quang Ninh បានរងទុក្ខដោយសារព្យុះទីហ្វុង Yagi; ដោយសង្ឃឹមថា ខេត្តនឹងអាចជំនះលើការខូចខាតដោយខ្យល់ព្យុះបានឆាប់ ហើយឆាប់វិលមករកស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនវិញ។
មុននេះ ក្នុងសន្និសីទដើម្បីជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi នាព្រឹកមិញនេះ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រីបានដឹកនាំការឧបត្ថម្ភជាបន្ទាន់ចំនួនប្រហែល ១០០ ពាន់លានដុង (ប្រហែល ៤ លានដុល្លារអាមេរិក) ចំពោះតំបន់នីមួយៗនៃខេត្ត Quang Ninh និង Hai Phong ដើម្បីជំនះពុះពារលើផលវិបាក។
យោងតាមនាយកដ្ឋានជួយសង្គ្រោះ (អគ្គសេនាធិការក្រសួងការពារប្រទេស) គិតត្រឹមម៉ោង ២ រសៀលនេះ (ថ្ងៃទី ៨ ខែកញ្ញា) ព្យុះទីហ្វុង Yagi បានបណ្តាលឲ្យប្រជាជនយ៉ាងហោចណាស់ ១៤ នាក់ស្លាប់និងរបួស ២២០ នាក់ ។
ទាក់ទិននឹងការខូចខាតទ្រព្យសម្បត្តិជាបឋម មានរថយន្តចំនួន ៣៨ គ្រឿងនៅតំបន់ឆ្នេរសមុទ្រនៃខេត្ត Quang Ninh ត្រូវលិច រសាត់ដាច់ឬបាត់។ ផ្ទះជាង ៧៤០ខ្នងបានរងការខូចខាត និងដំបូលផ្ទះរបស់ពួកគេត្រូវបានខ្ទេចខ្ទីអស់។ សាលារៀន២ខ្នងរងការបំផ្លាញ់។ ដើមឈើជាង ៥.៧០០ ត្រូវបានដួល។ ទាក់ទងនឹងវិស័យកសិកម្ម ដំណាំស្រូវជាង ៩ពាន់ហិកតារត្រូវបានខូចខាត៕