វៀតណាមជាទីកន្លែងគួរអោយទាក់ទាញចំពោះជនបរទេស

Chia sẻ
(VOVWORLD) - ជាក់ស្ដែងគឺ វៀតណាមបានលោត១២កាំ ពីចំណាត់ ទី១៤កាលពីឆ្នាំទៅមិញឡើងចំណាត់ទី២ក្នុងតារាងរៀបចំណាត់ថ្នាក់បណ្ដាទីកន្លែងរស់នៅនិងធ្វើការដ៏ល្អបំផុតចំពោះជនបរទេស។
វៀតណាមជាទីកន្លែងគួរអោយទាក់ទាញចំពោះជនបរទេស - ảnh 1ភ្ញៀវទេសចរបរទេសដើរលេងនៅវិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem រដ្ឋធានីហាណូយ (រូបថត៖ TTXVN) 

  វៀតណាមកំពុងត្រូវបានគេស្គាល់ដល់ជាទីកន្លែងល្អបំផុតសម្រាប់ជនបរទេសដែលចង់មករស់នៅនិងធ្វើការនៅក្នុងបរិយាកាសដ៏ថ្មីថ្មោងទាំងស្រុង។ នេះជា លទ្ធផលស្ទង់មតិ Expat Insider ដែលទើប តែបានអនុវត្តនិងប្រកាសដោយ បណ្ដាញ Inter Nations។ ជាក់ស្ដែងគឺ វៀតណាមបានលោត១២កាំ ពីចំណាត់ ទី១៤កាលពីឆ្នាំទៅមិញឡើងចំណាត់ទី២ក្នុងតារាងរៀបចំណាត់ថ្នាក់បណ្ដាទីកន្លែងរស់នៅនិងធ្វើការដ៏ល្អបំផុតចំពោះជនបរទេស។

        តាមការស្ទង់មតិថា វៀតណាមត្រូវបានវាយតម្លៃខ្ពស់នៅលក្ខណៈវិនិច្ឆ័យ ហិរញ្ញវត្ថុបុគ្គលនិងធ្វើការជាមួយជនបរទេស រួមជាមួយការកែលម្អអំពីគុណភាព ជីវភាពរស់នៅក៏ដូចជាលទ្ធភាពសម្របខ្លួននិងមានជីវភាពដោយស្ថិរភាពយ៉ាង ងាយស្រួលផងដែរ។

        ចំពោះលក្ខណៈវិនិច្ឆ័យហិរញ្ញវត្ថុបុគ្គល វៀតណាមឈរលំដាប់ទី១លើ ពិភពលោក ដោយរាល់ជនបរទេស៤នាក់ក្នុងចំណោម៥នាក់ (ស្មើរនឹង៨១%) ដែលរស់នៅនិងធ្វើការនៅទីនេះ មានការពេញចិត្តចំពោះសភាពការណ៍ហិរញ្ញវត្ថុ ខ្ពស់ច្រើនជាងកម្រិតជាមធ្យម៦៤%របស់ពិភពលោក។ ចំពោះលក្ខណៈ វិនិច្ឆ័យ ធ្វើការនៅឯបរទេស វៀតណាមក៏ឈរលំដាប់ទី១ផងដែរ។

        ចំពោះលក្ខណៈវិនិច្ឆ័យសម្របខ្លួនទៅក្នុងជីវភាពយ៉ាងងាយស្រួល វៀត ណាមឈរលំដាប់ទី៥ ដោយមាន៦៤%នៃបរិមាណអ្នកបានសួរ ឆ្លើយថា គេងាយបង្កើតមិត្តជាមួយប្រជាជននៅក្នុងតំបន់។ អាត្រានេះខ្ពស់ជាង១,៥ដង បើធៀបនឹងកម្រិតជាមធ្យមលើពិភពលោក។

        ចំពោះគុណភាពនៃការរស់នៅ វៀតណាមមានការកែលម្អគួរអោយកត់ សម្គាល់ដោយការកើនចំណាត់ពីទី៥១ឡើងទី៤២ក្នុងឆ្នាំ២០១៩៕  

ប្រតិកម្មទៅវិញ