ត្រូតពិនិត្យគុណភាពនៃផ្លែគូលេនស្រស់ៗដែលនាំចេញទៅកាន់ទីផ្សារអូស្ត្រាលី (រូបថត៖ VNA) |
នៅក្នុងរបាយការណ៍នេះវាយតម្លៃថាវៀតណាមជាទីផ្សារលេចធ្លោមួយសម្រាប់អូស្ត្រាលីហើយថែមទាំងបានលើកទឹកចិត្តដល់សហគ្រាសអូស្ត្រាលីពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម។ របាយការណ៍បានសង្កត់ធ្ងន់ថា៖“ វៀតណាមគឺជាជម្រើសលេចធ្លោសម្រាប់សហគ្រាសអូស្ត្រាលីពិចារណាដូចជាទីផ្សារទំនិញ សេវាកម្ម និងការវិនិយោគធ្វើអាជីវកម្ម។
វៀតណាមនឹងជួយធ្វើពិពិធកម្មទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់របស់អូស្រ្តាលី។ នេះគឺជាប្រទេសមួយដែលមានចំនួនប្រជាជនច្រើន ហើយកំពុងអភិវឌ្ឍន៍នគរូបនីយកម្ម ព្រមទាំងកំពុងបំលាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចឧស្សាហកម្មយ៉ាងឆាប់រហ័ស និងផ្អែកលើទីផ្សារតាមរយៈពាណិជ្ជកម្ម និងវិនិយោគ” ។
របាយការណ៍នេះបានចង្អុលបង្ហាញនូវឱកាសដ៏ធំធេងនៅវៀតណាមសម្រាប់អ្នកនាំចេញសាច់គោ ធញ្ញជាតិ កប្បាស ដំណាំដាំដុះ អាហារកែច្នៃ សេវាកម្មវេជ្ជសាស្រ្ត និងការអប់រំ ឧបករណ៍ធ្វើអាជីវកម្មរ៉ែ និងបណ្ដាបច្ចេកវិទ្យា ដូចជាឧស្សាហកម្ម ៤.០ របស់អូស្រ្តាលី។ របាយការណ៍នេះក៏បានបានវាយតម្លៃថា វៀតណាមជានិច្ចកាលស្វាគមន៍សហគ្រាសអូស្ត្រាលីមកបណ្ដាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាមផងដែរ៕