យោងតាមអគ្គនាយក UNDP ការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងបណ្តាវេទិកាពហុភាគីមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការបង្កើតរាល់ គោលនយោបាយសកលប្រកបដោយបរិយាប័ន្ន និងភាពជាដៃគូរវាងវៀតណាម និង UNDP ក៏ជួយពង្រឹងតួនាទីដឹកនាំរបស់វៀតណាមក្នុងការដោះស្រាយអាទិភាពអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ។
អគ្គនាយក UNDP លោក Achim Steiner ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម នៅទីក្រុងញូវយ៉ក (រូបថត៖ UNDP) |
យោងតាមអគ្គនាយក UNDP លោក Achim Steiner ការដែលនាពេលថ្មីៗនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញចូលរូមសប្តាហ៍កំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានអះអាងជាថ្មីនូវការ គាំទ្ររបស់វៀតណាមចំពោះអង្គការពហុភាគីធំជាងគេលើពិភពលោក និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាមចំពោះគំនិតផ្តួចផ្តើមផ្សេងៗរបស់អង្គការសហប្រជាជាតិដូចជា៖ ការរក្សាសន្តិភាព សកម្មភាពអាកាសធាតុ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង"អនុសញ្ញាដើម្បីអនាគត" ទើបសម្រេចបាននាពេលថ្មីៗនេះ។ អគ្គនាយក UNDP ជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជាជាតិនិយាយរួម និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនិយាយដោយឡែក នឹងកាន់តែរឹងមាំនាពេលខាងមុខ៕