ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong (រូបថត៖ vov5.vn) |
នៅក្នុងសិក្ខាសាលាភ្ញៀវត្រូវបានណែនាំអំពីព័ត៌មានទូទៅអំពីបរិយាកាសវិនិយោគនិងពាណិជ្ជកម្មរបស់វៀតណាម គោលនយោបាយស្តីពីការទាក់ទាញការ វិនិយោគ រួមទាំងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងពាណិជ្ជ កម្មរវាងវៀតណាមនិងអេហ្ស៊ីបផងដែរ។ ដោយមានគោលនយោបាយបើកចំហ អនុគ្រោះនិងបរិយាកាសវិនិយោគអំណោយផល វៀតណាមបានក្លាយជាគោលដៅគួរឲ្យទាក់ទាញខ្លាំងសម្រាប់វិនិយោគិនបរទេស។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានមានប្រសាសន៍ថា៖
“ យើងមានគោលបំណងចង់នាំយកព័ត៌មានអំពីដំណើរទួរទេសចរណ៍របស់វៀតណាមដល់ភ្ញៀវទេសចរអេហ្ស៊ីបនិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់។ ម៉្យាងវិញទៀត យើងក៏ចង់ឲ្យទទួលព័ត៌មានបន្ថែមអំពីក្រុមហ៊ុនទេសចរណ៍អេហ្ស៊ីបដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ឲ្យមានក្រុមភ្ញៀវទេសចរវៀតណាមជាច្រើនថែមទៀតទៅទេសចរនៅប្រទេសអេហ្ស៊ីបនាពេលខាងមុខនេះ” ៕