វៀតណាមជាគំរូអំពីកិច្ចការពារផលប្រយោជន៍ជាតិ

Chia sẻ
(VOV)_សាស្ត្រាចារ្យ អំពីវៀតណាមវិទ្យា Vladimir Kolotov ប្រធាន ​វិទ្យាស្ថានហូជីមិញ នៃសកលវិទ្យាល័យជាតិ St.Petersburg បានអះអាងដូច្នេះ។​ 
វៀតណាមជាគំរូអំពីកិច្ចការពារផលប្រយោជន៍ជាតិ - ảnh 1
វៀតណាមជាគំរូអំពីកិច្ចការពារផលប្រយោជន៍ជាតិ

          (VOV)_សាស្ត្រាចារ្យ អំពីវៀតណាមវិទ្យា Vladimir Kolotov ប្រធាន ​វិទ្យាស្ថាន ហូជីមិញ នៃសកលវិទ្យាល័យជាតិ St.Petersburg បានអះអាងដូច្នេះ។​ សាស្ត្រចារ្យ
បានចាត់ទុកថា៖​របាយការណ៍នយោបាយនៅមហាសន្និបាត​បក្ស​កម្មុយនីស្តវៀត
ណាម នីតិកាលទី១២ បានវាយតំលៃ​អំពីស្ថានភាពនៅក្នុង​និង​ក្រៅ​ប្រទេស​លើ
គ្រប់ជ្រុងជ្រោយ ហើយបាននាំចេញកម្មវិធីសកម្មភាព ដើម្បី​ការពារ​ផលប្រយោជន៍
ជាតិ។ តាមសាស្ត្រចារ្យ Kolotov ថា៖ចាប់ពីពេលបាន​បង្កើត ​ឆ្នាំ១៩៣០​មក បក្សកម្មុយនីស្តវៀតណាម ជានិច្ចកាលរក្សាគោលមាគា៍​ការពារផលប្រយោជន៍​ជាតិ​។
 នេះគឺជាមាគា៍ត្រឹមត្រូវ និងតែមួយគត់។ សាស្ត្រា​ចារ្យ Kolotov ក៏បានសង្កត់ធ្ងន់​
ថា​៖​ ក្នុងរយៈពេល៣០ឆ្នាំ ចាប់ពីពេលអនុវត្តកម្មវិធី​កែទម្រង់ បើកទ្វា ដោយមាន
ឈ្មោះ​ថា៖​ផ្លាស់ប្តូរថ្មីមក វៀតណាមទទួលបាន​សមិទ្ធិផលសំខាន់ជាច្រើន ក្នុង
វិស័យសេដ្ឋ​កិច្ច។​ លោកក៏បានអះអាងថែមទៀតថា៖​ដើម្បីការពារសមិទ្ធិផល
បដិវត្តន៍ និងកំណែ​ទម្រង់សេដ្ឋកិច្ចនេះ វៀតណាម​ត្រូវមានដៃគូល្អ និងរុស្ស៊ីជា
មិត្ត ជាដៃគូគួឬអោយទុក​ចិត្ត​របស់​វៀតណាម និង​សង្ឃឹមថា៖ទំនាក់ទំនងរវាង
ប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍​ខ្លាំងក្លាថែមទៀត នាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ