វៀតណាមឆ្ពោះទៅគោលដៅនាំចេញអង្ករប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - សន្និសីទអន្តរជាតិស្តីពីអង្កវៀតណាម បានប្រារព្ធនារសៀលថ្ងៃទី ១០ ខែតុលានៅទីក្រុងហាណូយ។ យោងតាមការស្ថិតិ ក្នុងឆ្នាំ ២០១៧ ប្រទេសវៀតណាមគឺជាប្រទេស ឈរលំដាប់ថ្នាក់ទីបីនៅក្នុងពិភពលោកអំពីបរិមាណនាំចេញអង្ករ។ 

គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញានេះ ការនាំចេញអង្កររបស់វៀតណាមបានកើនដល់ជាង ៤,៧ លានតោនដែលមានតម្លៃទទួលបាន ២,៣៨ ពាន់លានដុល្លារ។ ដើម្បីអាចឆ្ពោះទៅរកទិសដៅនាំចេញអង្ករប្រកបដោយនិរន្តភាព ប្រទេសវៀតណាមបានជម្រុញការរៀបចំរចនាសម្ព័ន្ធផលិតកម្មស្រូវ អង្ករឡើងវិញ។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់និងធ្វើឱ្យមានស្ថិរភាពគុណភាពនៃអង្ករនាំចេញពីមួយជំហានទៅមួយជំហាន សំដៅឆ្លើយតប នឹងបទបញ្ញត្តិកាន់តែតឹងរឹងនៃទីផ្សារអន្តរជាតិ។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thanh Hai បានឲ្យដឹងថា៖ “វៀតណាមបានរៀបចំសន្និសីទអង្ករអន្តរជាតិជាលើកដំបូងនៅប្រទេសវៀតណាមតែម្តងដើម្បីណែនាំដល់មិត្តអន្តរជាតិនូវរូបភាពនិងផលិតផលអង្កររបស់វៀតណាម ដែលមានការបោះជំហានយ៉ាងខ្លាំងទាំងគុណភាពនិងសម្បូរប្រភេទ  ដើម្បីបំពេញតាមតម្រូវការខ្ពស់របស់អតិថិជន។ ទន្ទឹមនឹងនោះ ផ្នែកអង្ករវៀតណាមក៏បានទទួលនិងចែករំលែកនូវបទពិសោធន៍ក៏ដូច ជាផ្តល់គំនិតយោបល់លើទិសដៅផលិតកម្មនិងនាំចេញ ឆ្ពោះទៅកាន់ការកសាងនិងអភិវឌ្ឍពាណិជ្ជសញ្ញាអង្ករវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ