វៀតណាមចូលរួមសម័យពិភាក្សា​រុស្ស៊ី-អាស៊ាននៅ EEF ២០២៣​

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១១ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិខាងកើត (EEF ២០២៣) នៅទីក្រុង Saint Petersburg សម័យពិភាក្សារុស្ស៊ី-អាស៊ានបានប្រព្រឹត្តទៅដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធរុស្ស៊ី និងបណ្តាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។
វៀតណាមចូលរួមសម័យពិភាក្សា​រុស្ស៊ី-អាស៊ាននៅ EEF ២០២៣​ - ảnh 1វេទិកាសេដ្ឋកិច្ចអន្តរជាតិខាងកើត EEF ២០២៣។ រូបថត៖ Quang Vinh/TTXVN

គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Do Thanh Trung បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ អនុរដ្ឋមន្ត្រីលោក Do Thanh Trung បានឲ្យដឹងថា វេទិកាសេដ្ឋកិច្ចខាងកើតបានផ្តោតលើខ្លឹមសារជាច្រើនដែលជានិន្នាការអភិវឌ្ឍន៍រួមនាពេលបច្ចុប្បន្នរបស់បណ្តាប្រទេសនៅជុំវិញពិភពលោកក្នុងនោះមានវៀតណាមផងដែរ។ ឧទាហរណ៍ដូចជាការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពដើម្បីការអភិវឌ្ឍន៍; ការអនុវត្តគំរូសេដ្ឋកិច្ចថ្មីដូចជា សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក និងសេដ្ឋកិច្ចបៃតង។

ក្រៅពីនោះ រុស្ស៊ីក៏បានឧទ្ទេសនាមសក្ដានុពលដ៏អស្ចារ្យនៃតំបន់ចុងបូព៌ាដល់បណ្តាប្រទេសអាស៊ាន ជាពិសេសប្រព័ន្ធកំពង់ផែសមុទ្រ ចរាចរណ៍ លំនៅដ្ឋាន ប្រព័ន្ធដឹកជញ្ជូន។ នេះគឺជាឱកាសមិនត្រឹមតែសម្រាប់អាស៊ាន ឬ វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសផ្សេងៗទៀតនៅលើពិភពលោកទៀតផង។ យោងតាមអនុរដ្ឋមន្ត្រីលោក Do Thanh Trung បានឲ្យដឹងថា ការដែលទំនិញវៀតណាមត្រូវបានលក់នៅផ្សារទំនើបជាច្រើននៅតំបន់ចុងបូព៌ារបស់រុស្ស៊ីគឺជាគុណសម្បត្តិដ៏ធំធេងសម្រាប់អាជីវកម្មវៀតណាមក្នុងការបង្កើនសកម្មភាពវិនិយោគនិងពាណិជ្ជកម្មបន្ថែមទៀត។

ទាក់ទងនឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ អនុរដ្ឋមន្ត្រី លោក Do Thanh Trung បានចាត់ទុកថា៖ ទេសចរណ៍នៅតំបន់ចុងបូព៌ាគឺជាឱកាសដ៏មានសក្ដានុពល មិនត្រឹមតែសម្រាប់ភ្ញៀវទេសចរវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់អាជីវកម្មទេសចរណ៍វៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ