វៀតណាមចូលរួមសម័យប្រជុំលើកទី៥៥របស់មហាសន្និបាត WIPO

Chia sẻ
(VOVworld) - សម័យប្រជុំជាប្រចាំលើកទី៥៥របស់
មហាសន្និបាតអង្គការកម្មសិទ្ធិ បញ្ញាពិភពលោក
(WIPO) បានប្រារព្ធនាថ្ងៃទី៥ តុលា នៅទីក្រុង Geneva
របស់ ស្វីស ដោយមានការចូលរួមរបស់គណៈប្រតិភូ
មកពីប្រទេសជាសមាជិកចំនួន ១៨៨និងអង្គការអន្តរជាតិជាច្រើន។
វៀតណាមចូលរួមសម័យប្រជុំលើកទី៥៥របស់មហាសន្និបាត WIPO - ảnh 1
គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំមហាសន្និបាត WIPO លើកទី៥៥

(VOVworld) - សម័យប្រជុំជាប្រចាំលើកទី៥៥របស់មហាសន្និបាតអង្គការកម្មសិទ្ធិ
បញ្ញាពិភពលោក (WIPO) បានប្រារព្ធនាថ្ងៃទី៥ តុលា នៅទីក្រុង Geneva របស់ស្វីស
ដោយមានការចូលរួមរបស់គណៈប្រតិភូមកពីប្រទេសជាសមាជិកចំនួន១៨៨និង
អង្គការអន្តរជាតិជាច្រើន។គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Tran Viet Thanh ចូលរួមសម័យ ប្រជុំលើកនេះ។
ក្រៅពីការចូលរួមសម័យប្រជុំជាផ្លូវការ គណៈប្រតិភូវៀតណាម នឹងមានកិច្ចប្រជុំ
ទ្វេភាគីជាមួយជប៉ុន រុស្ស៊ី ជំនួបសន្ទនាជាមួយអគ្គនាយក WIPO និងអគ្គនាយករង
WTO។ នៅសម័យប្រជុំលើកទី៥៤នាខែតុលាឆ្នាំ២០១៤ ប្រទេសជាសមាជិក WIPO
នានាបានជ្រើសតាំងឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមបេសកកម្មវៀត
ណាមប្រចាំនៅអ.ស.ប ធ្វើប្រធានគណៈកម្មាធិការចាត់ចែងការរបស់ WIPO។
ប្រការនេះបានអះអាងនូវកិត្យានុភាពក៏ដូចជាភាពសកម្ម ម្ចាស់ការរបស់វៀតណាម
ក្នុងសកម្មភាពរបស់ WIPO៕

ប្រតិកម្មទៅវិញ