វៀតណាមចូលរួមសម្ព័ន្ធភាពកសិកម្មឈ្លាសវៃពិភពលោកសម្របនឹងបំរ៉ែបំរួលរបស់អាកាសធាតុ

Chia sẻ
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទកំពូលនៃ អ.ស.ប.
ស្តីអំពីបំរ៉ែបំរួលរបស់ អាកាសធាតុ “សម្ព័ន្ធភាពកសិកម្ម
ឈ្លាសវៃពិភពលោកសម្របនឹងបំរ៉ែបំរួលរបស់ អាកាសធាតុ”
(GACSA) ត្រូវបានបង្កើតដោយមានគោលដៅបង្កើន
កិច្ចសហប្រតិបត្តិ ការអន្តរជាតិក្នុងការទប់ទល់នឹងបញ្ហា
ជាបន្ទាន់នេះលើវិស័យកសិកម្ម។

វៀតណាមចូលរួមសម្ព័ន្ធភាពកសិកម្មឈ្លាសវៃពិភពលោកសម្របនឹងបំរ៉ែបំរួលរបស់អាកាសធាតុ - ảnh 1
វៀតណាមចូលរួមសម្ព័ន្ធភាពកសិកម្មឈ្លាសវៃពិភពលោកសម្របនឹងបំរ៉ែបំរួលរបស់អាកាសធាតុ (Image: VNA)

(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទកំពូលនៃ អ.ស.ប. ស្តីអំពីបំរ៉ែបំរួលរបស់
អាកាសធាតុ “សម្ព័ន្ធភាពកសិកម្មឈ្លាសវៃពិភពលោកសម្របនឹងបំរ៉ែបំរួលរបស់
អាកាសធាតុ” (GACSA) ត្រូវបានបង្កើតដោយមានគោលដៅបង្កើនកិច្ចសហប្រតិបត្តិ ការអន្តរជាតិក្នុងការទប់ទល់នឹងបញ្ហាជាបន្ទាន់នេះលើវិស័យកសិកម្ម។ សមាជិក
ចំនួន ១ រយរូបមកពីរដ្ឋាភិបាលនៃប្រទេសនានា អង្គភាពអាជីវកម្ម សមាគមកសិករ
ក្នុងនោះ​មានវៀតណាម បានចូលរួមសម្ព័ន្ធភាពនេះ។ ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រី
ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Ha Cong Tuan បានសម្តែង
ការគាំទ្រ ចំពោះការបង្កើត GACSA ហើយសង្កត់ធ្ងន់ថា៖ វៀតណាមគឺជាប្រទេស
ដែលរង ឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុតដោយបំរ៉ែបំរួលអាកាសធាតុ។ ដោយហេតុនេះ
ការបង្កើត GACSA គឺជាការផ្តើមគំនិតចាំបាច់ដើម្បីជួយឧបត្ថម្ភបណ្ដាប្រទេសលើ
សកលលោក អនុវត្តយុទ្ធសាស្ត្រកំណើនបៃតង ធានាសន្តិសុខចំណើអាហារនិង
ស្បៀងអាហារ ការពារបរិស្ថាននិងគួបផ្សំនឹងបំរ៉ែបំរួលអាកាសធាតុ។ វៀតណាម
បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តលាត្រដាងការផ្តើមគំនិតកសិកម្មឈ្លាសវៃសំ
ដៅសម្របនឹងបំរ៉ែបំរួលនៃអាកាសធាតុពីឆ្នាំ ២០១០ មក ៕

ប្រតិកម្មទៅវិញ