(VOV)_ក្នុងទិវា Francophonie អន្តរជាតិ នាថ្ងៃទី១៩ មិនា ស្ថានទូតវៀតណាម
ប្រចាំនៅគុយបា និងស្ថាប័នដំណាងចំនួន១៤ទៀត នៃបណ្ដាប្រទេសជាសមាជិក
សហគមន៍ Francophonie ប្រចាំនៅប្រទេសនេះ បានរៀបចំសប្ដាហ៍ ជួបប្រាស្រ័យ
វប្បធម៌វិចិត្រសិល្បះ នៅទីក្រុង La Habana និងទីក្រុង Santiago ។ ស្ថានទូតវៀត
ណាមបានឧទ្ទេសនាមចំពោះមិត្តភក្តិអន្តរជាតិនានា អំពីអាវផាយរបស់នារីវៀត
ណាម ក៏ដូចជាមុខម្ហូបអាហាររបស់វៀតណាម។
|
វៀតណាមចូលរួមសប្ដាហ៍ francophonie នៅគុយបា |
នាយប់ថ្ងៃទី២០ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប
អនុស្សាវរីយ៍ទិវា Francophonie។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរ
ទេសវៀតណាម Ha Kim Ngoc បានវាយតំលៃខ្ពស់ចំពោះការដែលសហគមន៍
Francophonie បានជំរុញចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស
នានាក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅ ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការ។
អនុរដ្ឋមន្ត្រី Ha Kim Ngoc ក៏បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលយកចិត្ត
ទុកដាក់ចំពោះកិច្ចសហប្រិតបត្តិការជាមួយសហគមន៍Francophonie ដែរ៕