វៀតណាមចូលរួមសន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ាន

Chia sẻ
(VOVWORLD) - ដោយផ្តោតសំខាន់ទៅលើការសាកល្បងខាងសន្តិសុខក្នុងតំបន់ នាថ្ងៃទី ២៣ តុលា សន្និសីទរដ្ឋមន្រ្តីការពារជាតិបណ្ដាប្រទេសអាស៊ាន (ADMM) លើកទី ១១បានប្រារព្ធឡើងនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន។
វៀតណាមចូលរួមសន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ាន - ảnh 1គណៈប្រតិភូយោធាជាន់ ខ្ពស់វៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីការពារ ជាតិ អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ TTXVN) 


 
គណៈប្រតិភូយោធាជាន់ ខ្ពស់វៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីការពារ ជាតិ អញ្ជើញចូលរួមសន្និសីទ។ ថ្លែងមតិប្រារព្ធសន្និសីទ រដ្ឋមន្រ្តីការពារជាតិ ហ្វីលីពីនលោក Delfin Lorenzana ឲ្យដឹងថា ហ្វីលីពីននឹងលើកឡើងការផ្ដើម គំនិតមួយចំនួនរួមមានរបៀបវារៈរយៈពេល៣ឆ្នាំដែលផ្ដោតសំខាន់ទៅលើគោលដៅនានារបស់ ADMM។ សន្និសីទលើកនេះក៏ត្រូវបានសង្ឃឹមថា នឹងទទួលបាន យន្តការក្របខ័ណ្ឌស្ដីពីបញ្ហានាវាចរណ៍ អប់រំនិងបណ្ដុះបណ្ដាល។

        ADMM លើកទី១១ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ដល់ទី២៤ តុលា មុននឹងសន្និ សីទរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ (ADMM+) លើកទី៤រវាងអាស៊ាន និងដៃគូផ្សេងៗចំនួន៨ទៀត។

        នាថ្ងៃទី២៣ តុលា នៅសន្និសីទ ADMM ១១ ប្រធានគណៈប្រតិភូនៃប្រទេសចូលរួមទាំងអស់បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមរបស់អង្គសន្និសីទស្ដីពីការ “រួមដៃដើម្បីផ្លាស់ប្ដូរ ធ្វើសមាហរណកម្មជាមួយពិភពលោក”។ សេចក្ដីថ្លែងការណ៍រួមនេះបានអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃការរក្សានិងជំរុញសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ប្រដេញតាមការដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ