|
វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីស្ដីអំពីការរក្សាសន្តិភាពក្នុងបរិយាកាសfrancophone |
(VOV)_ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្ត្រីក្រ
សួងការពារជាតិបារាំង គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយលោក Vo Van
Tuan អគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលរួមសន្និសីទ
ថ្នាក់រដ្ឋមន្ត្រីស្ដីអំពីរការរក្សាសន្តិភាព ក្នុងបរិយាកាសfrancophone ។ សន្និសីទលើកនេះ
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧តុលា នៅទីក្រុងបារីស (ប្រទេសបារាំង)។
នៅទីនេះ គណៈប្រតិភូវៀតណាមបានសកម្មផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិ
ក្នុងសកម្មភាពរក្សាសន្តិភាព។ ស្ដីអំពីកម្មវិធីសហប្រតិបត្តិការជាមួយបារាំង លោក
Vo Van Tuan បានអោយដឹងថា៖ចាប់ពីឆ្នាំ២០១៣ ទំនាក់ទំនងរវាងប្រទេសទាំងពីរ
បានឡើងកំរិតដៃគូយុទ្ធសាស្ត្រ ហើយប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព៕