|
វៀតណាមចូលរួមវេទិកាធំបំផុតក្នុងតំបន់ស្ដីអំពីអប់រំថ្នាក់ឧត្តមសិក្សានិងស្រាវជ្រាវភាសាបារាំង |
(VOV)_នាថ្ងៃទី៤មេសា សន្និសីទ នាយកមហាវិទ្យាល័យ នៃប្លុក Francophone នៅ
អាស៊ី-ប៉ាស៊ីហ្វីក លើកទី 12 (CONFRASIE) បានបើកនៅមហាវិទ្យាល័យ Rangit ទី
ក្រុង Bangkok ប្រទេសថៃ ដោយប្រធានបទ៖ “ មហាវិទ្យាល័យនៅអាស៊ី-ប៉ាស៊ីហ្វីក៖ថ្ងៃ
នេះនិងថ្ងៃស្អែក”។ ព្រឹត្តិការណ៍នេះបានទាក់ទាញតំណាងជាង១០០មកពីអង្គការអប់រំ
និងស្រាវជ្រាវ ពីកម្ពុជា កូរ៉េខាងត្បូង ចិន ឡាវ ថៃ។ គណៈប្រតិភូវៀតណាមមានតំណាង
មហាវិទ្យាល័យចំនួន៥២ដែលបានប្រើប្រាស់ភាសាបារាំង។
សន្និសីទ CONFRASIE លើកទី១២ បានប្រមូលផ្តុំពិភាក្សាទៅលើការផ្លាស់ប្តូរគោលន
យោបាយគ្រប់គ្រង និងវិទ្យាសាស្ត្រ ការលំបាកសាកល្បងធំៗដែលបណ្ដាមហាវិទ្យាល័យ
ត្រូវប្រឈមមុខ៖គុណភាពរបស់កម្មវិធីបណ្ដុះបណ្ដាល និងស្រាវជ្រាវ ឱកាសមានការងា
រធ្វើសំរាប់និស្សិតបញ្ចប់ការសិក្សា ក៏ដូចជាការទទួលខុសត្រូវរបស់សង្គមនិងមហាវិទ្យា
ល័យ។
ក៏ក្នុងឱកាសនេះ CONFRASIE បានបញ្ជូលសមាជិកថ្មីចំនួន២គឺមហាវិទ្យាល័យ Ajou
(កូរ៉េខាងត្បូង) និងវិទ្យាស្ថានកិច្ចការបរទេសចិន ហើយបង្កើនបរិមាណសមាជិកនា
បច្ចុប្បន្នគឺ៨៥៕