ទិដ្ឋភាពនៃសប្តាហ៍វប្បធម៌ភាសាបារាំងនៅម៉ូសំប៊ិក រូបថត៖ vnanet.vn) |
ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ភាសាបារាំងនៅម៉ូសំប៊ិកចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៩ នោះ ស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិកបានរៀបចំសកម្មភាពផ្សព្វផ្សាយជាច្រើននៅមជ្ឈមណ្ឌលវប្បធម៌បារាំង - ម៉ូសំប៊ិក រួមចំណែកជំរុញការងារឧទ្ទេសនាម ឃោសនាអំពីវៀតណាម និងសហគមន៍បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងចំពោះប្រជាជននៅម៉ូសំប៊ិក។
នៅក្នុងមហោស្រពម្ហូបអាហារប្រពៃណី និងប្រគុំតន្ត្រីរបស់សហគមន៍បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងនៅ មជ្ឈមណ្ឌលវប្បធម៌វប្បធម៌បារាំង - ម៉ូសំប៊ិកនោះ ស្ថានទូតបានរួមសហការជាមួយបណ្ដាភោជនីយដ្ឋានវៀតណាមនៅរដ្ឋធានី Maputo ឧទ្ទេសនាមមុខម្ហូបប្រពៃណីជាច្រើនរបស់វៀតណាម រួមជាមួយផលិតផលតែវៀតណាម ហើយទទួលបានការនិយមចូលចិត្តពីសំណាក់ប្រជាជននៅទីនេះផងដែរ។
មុននេះ ស្ថានទូតក៏បានចាក់ផ្សាយវណ្ណកម្មខ្សែភាពយន្តវៀតណាម ដែលទទួលបានពានរង្វាន់នានានៅពេលថ្មីៗនេះផងដែរ៕