វៀតណាមចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវក្នុងបញ្ហាសន្តិសុខនិង អភិវឌ្ឍន៍អន្តរជាតិ

Chia sẻ
(VOVworld) - តាមលោក Pham Binh Minh ថា ក្នុងឆ្នាំ
២០១៤ ទន្ទឹមនឹងការធ្វើឲ្យម៉ាក្រូសេដ្ឋកិច្ចបានស្ថិរភាព
 ធានាសុខុមាលភាពសង្គម វៀតណាមក៏រឹតបន្តឹងថែម
ទៀតទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពជាមួយ
ប្រទេស ជាច្រើន។
(VOVworld) - វៀតណាមចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវក្នុងបញ្ហា សន្តិសុខនិងអភិវឌ្ឍន៍អន្តរជាតិ។នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh នៅជំនួប ប្រាស្រ័យជាមួយក្រុមអង្គទូតក្នុងឱកាសតេតមមែសប្ដស័ក២០១៥ នាយប់ថ្ងៃ ទី៤ កុម្ភៈនៅរដ្ឋធានីហាណូយ។តាមលោក Pham Binh Minh ថា ក្នុងឆ្នាំ២០១៤ ទន្ទឹមនឹងការធ្វើឲ្យម៉ាក្រូសេដ្ឋកិច្ចបានស្ថិរភាព ធានាសុខុមាលភាពសង្គម វៀត ណាមក៏រឹតបន្តឹងថែមទៀតទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពជាមួយប្រទេស
ជាច្រើន។
វៀតណាមចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវក្នុងបញ្ហាសន្តិសុខនិង អភិវឌ្ឍន៍អន្តរជាតិ - ảnh 1

“ក្នុងឆ្នាំ២០១៤ វៀតណាមបានបង្កើនថែមទៀតទំនាក់ទំនងមិត្តភាពជាមួយ
ប្រទេសជិតខាង ប្រទេសនៅក្នុងតំបន់ ប្រទេសធំៗ ប្រទេសជាមិត្តភក្តិប្រពៃណី ក៏ដូចជាទំនាក់ទំនងវិនិយោគរវាងវៀតណាមជាមួយដៃគូ ទាំងឡាយទៀតផង។កិច្ចសហប្រតិបតិ្តការលើវិស័យនយោបាយ ការទូត យោធាជាមួយប្រទេសនានា ត្រូវបានពង្រឹងតទៅទៀត។ការដែលវៀតណាម ធ្វើសមាហរណកម្មយ៉ាងស៊ីជំរៅ
ទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ បានរួមចំណែកយ៉ាង សកម្មក្នុងបញ្ហាសន្តិសុខនានា​និងការអភិវឌ្ឍន៍រួមនៅតំបន់និងលើពិភពលោក”។
លោក Pham Binh Minh បានអះអាងថា ក្នុងឆ្នាំ២០១៥ វៀតណាមនិងធ្វើអស់ពី កម្លាំងកាយចិត្តដើម្បីពង្រឹងនិងពង្រីកបណ្ដាទំនាក់ទំនងឲ្យកាន់តែស៊ីជំរៅ ប្រកប ដោយប្រសិទ្ធភាពថែមទៀត សហប្រតិបតិ្តការដោះស្រាយបញ្ហានានាលើពិភព លោកដូចជាបំរ៉ែបំរួលអាកាសធាតុ សន្តិសុខប្រភពទឹក និងសន្តិសុខថាមពល។ ឯកអគ្គរាជទូតម៉ារ៉ុកនិងជាប្រធានក្រុមការទូតលោក El Houcine Fardani បាន អះអាងជាថ្មីម្ដងទៀតនូវគោលបំណងនិងប្ដេជ្ញាចិត្តក្នុងការជំរុញខ្លាំងថែមទៀត ទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសនានាក៏ដូចជាអង្គការអន្តរជាតិ តាមរយៈកិច្ចសហប្រតិបតិ្តការដើម្បីសន្តិភាពនិងផលប្រយោជន៍ដូចគ្នា៕

ប្រតិកម្មទៅវិញ