ព្រឹត្តិការណ៍វប្បធម៌វៀតណាមបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមក ទស្សនា ជាពិសេសយុវជនម៉ារ៉ុកជាច្រើនពិតជាមានចំណាប់អារម្មណ៍ចំពោះភាពស្រស់ស្អាតនៃអាវផាយរបស់វៀតណាម និងកោតសរសើរទេសភាពស្អាតៗ និងការអភិវឌ្ឍរបស់ វៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ារ៉ុក លោក Tran Quoc Thuy បានមានប្រសាសន៍ថា៖
« ក្នុងឱកាសទាំងនេះ ស្ថានទូតវៀតណាមប្រចាំម៉ារ៉ុកបានចូលរួមយ៉ាង សកម្មផង ដែរ។ នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពនិងប្រជាជនវៀតណាមដល់មិត្តភក្តិរបស់ប្រទេសម៉ារ៉ុក តាមរយៈនោះបង្កើនការយល់ដឹងគ្នាទៅវិញទៅមកអំពីវប្បធម៌និងប្រជា ជន ព្រមទាំងបង្កើនចំនួនភ្ញៀវទេសចរពីប្រទេសម៉ារ៉ុកទៅកាន់ប្រទេសវៀតណាមនិងផ្ទុយមកវិញពីប្រទេសវៀតណាមមកកាន់ម៉ារ៉ុក»៕