វៀតណាមចូលរួមមហោស្រពផ្សាយសម្លេងនិងទូរទស្សន៍គុយបា២០១៣

Theo VOV -
Chia sẻ
VOV-គណៈប្រតិភូវិទ្យុសម្លេងវៀតណាមបានចូលរួមពិធីបើកមហោស្រពផ្សាយ​សម្លេង​និង​ទូរទស្សន៍គុយបាឆ្នាំ២០១៣

វៀតណាមចូលរួមមហោស្រពផ្សាយសម្លេងនិងទូរទស្សន៍គុយបា២០១៣ - ảnh 1
VOV បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យាស្ថានផ្សាយសម្លេងនិងទូរទស្សន៍គុយបា។ (VOV)



        VOV-គណៈប្រតិភូវិទ្យុសម្លេងវៀតណាម (VOV) ដឹកនាំដោយអគ្គនាយក​
លោក Nguyen Dang Tien នាថ្ងៃទី៩កញ្ញាបានចូលរួមពិធីបើកមហោស្រពផ្សាយ​
សម្លេង​និង​ទូរទស្សន៍គុយបាឆ្នាំ២០១៣នៅរដ្ឋធានី Havana។ ជាមួយប្រធានបទ
“ការជះឥទ្ធិពល​របស់​វិទ្យុផ្សាយសម្លេងនិងទូរទស្សន៍រដ្ឋចំពោះសង្គម” មហោស្រព
​បានមានការចូលរួម​របស់សម្ព័ន្ធក្រុមហ៊ុនឃោសនាអន្តរជាតិនិងវិទ្យុផ្សាយសម្លេង
ទូរទស្សន៍ចំនួន៤០របស់​គុយបា។

        ក្នុងក្របខ័ណ្ឌមហោស្រពផ្សាយសម្លេងនិងទូរទស្សន៍លើកនេះ VOV បាន
ចុះ​ហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យាស្ថានផ្សាយ
សម្លេងនិង​ទូរទស្សន៍គុយបា។ ថ្លែងមតិនៅពីធីចុះហត្ថលេខា អគ្គនាយក VOV
លោក Nguyen Dang Tien បានជឿជាក់ថា​កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា​
នឹង​ជួយបង្កើនទំនាក់​ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យផ្សាយ
សម្លេង។ រីឯលោក Guillermo Pavon Pacheco អនុប្រធានវិទ្យាស្ថានផ្សាយសម្លេង​
ទូរទស្សន៍​គុយបា​បានចាត់​ទុកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​
សហប្រតិបត្តិ​ការ​ជាសកម្មភាពមានអត្ថន័យ​បង្កើត​មូលដ្ឋានសំរាប់ភាគីទាំងពីរ
បន្ត​នូវ​ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ៕

ប្រតិកម្មទៅវិញ