ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានកត់សម្គាល់អំពីការវិវឌ្ឍន៍នយោបាយនិងសន្តិសុខនាពេលកន្លង មកនៅស៊ូដង់និយាយរួមនិង Darfur និយាយដោយឡែក។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងដំណាក់កាលអន្តរកាលនិងបន្តជំរុញដំណើរការនៃការចរចាសន្តិភាព ដើម្បីដោះស្រាយបញ្ហាឫសគល់នៃជម្លោះនៅ Darfur ។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក និងបណ្តាប្រទេសក្នុងតំបន់ក្នុងការលើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅស៊ូដង់ រួមទាំងអំពាវនាវឱ្យមានការជំរុញនូវតួនាទីសម្របសម្រួលរបស់ស៊ូដង់ខាងត្បូង។
លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានសង្កត់ធ្ងន់ចំពោះការគាំទ្រចំពោះការកែសម្រូល UNAMID និងបន្តបង្កើតវត្តមានថ្មីរបស់អង្គការសហប្រជាជាតិ សមស្របតាមសំណើរបស់រដ្ឋាភិបាលស៊ូដង់ ស្ថានភាពជាក់ស្តែងនិងសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ រួមទាំងលើកកំពស់តួនាទីរបស់ស្ត្រីនៅក្នុងដំណើរការសន្តិភាព ដោយបញ្ជាក់ពីតម្រូវការនេះត្រូវយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់ នៅក្នុងរយៈពេលក្រោយ UNAMID ផងដែរ៕