វៀតណាមចូលរួម “វេទិការការយល់ដឹងអំពីអាស៊ាន”

Chia sẻ
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការ
បរទេសវៀតណាម Bui Thanh Son បានចូលរួម
“វេទិការការយល់ដឹងអំពីអាស៊ាន” ដែលបាន
ប្រព្រឹត្តទៅ នៅរដ្ឋធានី Rome អ៊ីតាលី ចាប់ពីថ្ងៃទី២២
ដល់ទី ២៣ មិនា។

គណៈប្រតិភូវៀតណាមដឹកនាំដោយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh
 Son បានចូលរួម “វេទិការការយល់ដឹងអំពីអាស៊ាន” ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានី
 Rome អ៊ីតាលី ចាប់ពីថ្ងៃទី ២២ ដល់ទី ២៣ មិនា។ ថ្លែងមតិនៅវេទិការ អនុរដ្ឋមន្ត្រី
ការបរទេស Bui Thanh Son បានសង្កត់ធ្ងន់ថា៖ គោលដៅនៃវេទិការ​នេះ គឺ ជំរុញ
ការយល់ដឹងរបស់បណ្ដាអង្គភាពអាជីវកម្ម វិនិយោកិនអ៊ីតាលី អំពី អាស៊ានឧទ្ទេសនាម
សក្តានុភាពនិងឪកាសដ៏ធំធេង ដែលបណ្ដាប្រទេសអាស៊ាន ទទួលបាន។ តាមរយៈ
នោះ បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ របស់អ៊ីតាលី និយាយ
ដោយឡែក និង EU និយាយរួម ចំពោះអាស៊ាន។ ក្នុងប៉ុន្មានឆ្នាំកន្លងមកទំនាក់ទំនង
រវាងអាស៊ានិង EU បានអភិវឌ្ឍន៍ដោយ ឥតឈាប់ឈរ និងបើកទូលាយលើវិស័យជា
ច្រើន ដូចជា៖ សេដ្ឋកិច្ច-ពាណិជ្ជកម្ម នយោបាយ-សន្តិសុខ វប្បធម៌-សង្គម។ក្នុងឋានៈ
ជាអ្នកសម្របសម្រួលស្តីពី ទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាននិង EU វៀតណាម
នឹងបង្កលក្ខណៈងាយស្រួលឲ្យដំណើរការចរចារនិងកិច្ចសហប្រតិបត្តិការសំដៅបើក
ទូលាយពាណិជ្ជកម្ម រវាងអាស៊ាននិង EU ដើម្បីផលប្រយោធន៍របស់ប្រទេសទាំង
ឡាយ ក៏ដូចជាបណ្ដាអង្គភាពអាជីវកម្ម៕

ប្រតិកម្មទៅវិញ