អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Van Trung |
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Nguyen Van Trung បានឧទ្ទេសនាមអំពីរបាយការណ៍ «វៀតណាម- តម្រូវការចំណាយដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលត្រូវបានរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សហការជាមួយវៀតណាម។ ក្នុងនាមជាប្រទេសមួយអនុវត្តរបាយការណ៍នេះវៀតណាមបានកំណត់ប្រភពលកម្លាំង ដើម្បីអនុវត្ត SDGs ក្នុងវិស័យសំខាន់ៗទាំង ៥ រួមមានវិស័យអប់រំ សុខាភិបាល ការដឹកជញ្ជូន ជនបទ អគ្គិសនីនិងទឹករហូតដល់ឆ្នាំ ២០៣០ ដោយមានទឹកប្រាក់ចំនួន ១០៨ ពាន់លានដុល្លារអាមេ រិក។ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំនេះ លោក Nguyen Van Trung និងគណៈប្រតិភូវៀតណាមបានជួបពិភាក្សាជាមួយអនុប្រធានអចិន្ត្រៃយ៍នៃធនាគារពិភពលោក (WB) លោក Mahmound Mohieldin ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីគំនិតផ្តួចផ្តើមរបស់ WB ក្នុងការបង្កើតវេទិកាមួយសម្រាប់ការផ្លាស់ប្តូររវាងប្រទេសនានា ដែលសម្រេចបាននូវសមិទ្ធិផលជាច្រើនក្នុងការអនុវត្ត SDGs ជាមួយបណ្តាប្រទេសដែលកំពុងជួបការលំបាកជាច្រើនក្នុងការអនុវត្ត ដែលក្នុងនោះវៀតណាមត្រូវបានសហគមន៍ អន្តរជាតិវាយតម្លៃខ្ពស់ផងដែរ៕