វៀតណាមចែករំលែកបទពិសោធន៍ក្នុងការធានាប្រតិបត្តិការនៃវិស័យការងារក្រៅផ្លូវការ

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ១៤ ឧសភា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) បានរៀបចំកិច្ចសន្ទនាជាន់ខ្ពស់ ក្រោមប្រធានបទ “ទាញយកអត្ថប្រយោជន៍ពីវិស័យការងារក្រៅផ្លូវការសម្រាប់ការអភិវឌ្ឍប្រកបដោយ បរិយាប័ន្ននៅអាស៊ីប៉ាស៊ីហ្វិក”។

វៀតណាមចែករំលែកបទពិសោធន៍ក្នុងការធានាប្រតិបត្តិការនៃវិស័យការងារក្រៅផ្លូវការ - ảnh 1ទិដ្ឋភាពនៅកិច្ចសន្ទនាជាន់ខ្ពស់ “ទាញយកអត្ថប្រយោជន៍ពីវិស័យការងារក្រៅផ្លូវការសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅអាស៊ីប៉ាស៊ីហ្វិក”។ (រូបថត៖ VOV)
ក្នុងកិច្ចពិភាក្សានោះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសក កម្មតំណាងវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកថា នៅវៀត ណាម មាន ៦៥% នៃកម្លាំងពលករដែលធ្វើការក្នុងវិស័យក្រៅផ្លូវការ ហើយវៀតណាម បានអនុវត្តន៍គោលនយោបាយជាច្រើនដើម្បីពង្រីកតួនាទី ធានានូវសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់របស់បុគ្គល និងសហគ្រាសក្រៅផ្លូវការ ជាពិសេសអាជីវកម្ម គ្រួសារ តាមនោះរក្សាភាពស្អិតរមួតក្នុងសង្គម និងវប្បធម៌ ក៏ដូចជាជំរុញផលិតកម្ម ប្រកបដោយនិរន្តរភាពផងដែរ។
លោកឯកអគ្គរដ្ឋទូតក៏បានចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការកែលម្អក្របខ័ណ្ឌច្បាប់ លើកទឹកចិត្តអាជីវកម្មគ្រួសារ ក្នុងការជួយគ្នាទៅវិញទៅមកតាមរយៈ គំរូចងសម្ព័ន្ធដ៏សមស្រប ដូចជាសហករណ៍ ហើយធានាការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងការជួយឧបត្ថម្ភដោយទាន់ពេលវេលាពីអាជ្ញាធរមូលដ្ឋានសម្រាប់បុគ្គល និងសហ គ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាអាជីវកម្មគ្រួសារផងដែរ៕

ប្រតិកម្មទៅវិញ