វៀតណាមចែករំលែកបញ្ហាសាកល្បងស្ដីពីសេដ្ឋកិច្ច និងមនុស្សធម៌​នៅ​អាហ្វហ្គានីស្ថាន

Chia sẻ
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៧ ខែធ្នូ បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន និងសកម្មភាពរបស់ស្ថានបេសកម្មជួយឧបត្ថម្ភនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ។
វៀតណាមចែករំលែកបញ្ហាសាកល្បងស្ដីពីសេដ្ឋកិច្ច និងមនុស្សធម៌​នៅ​អាហ្វហ្គានីស្ថាន - ảnh 1 ក្រុមប្រឹក្សាសន្តិសុខពិភាក្សាពីស្ថានការណ៍អាហ្វហ្គានីស្ថាន  (រូបថត៖VOV)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ជាថ្មីម្ដងទៀតនូវការជួយឧបត្ថម្ភគាំទ្រចំពោះដំណើរការសន្តិភាព ដោយប្រជាជនអាហ្វហ្គានីស្ថានដឹកនាំ និងធ្វើជាម្ចាស់។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោលបំណងថា ភាគីទាក់ទិននានានឹងសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនាពេលឆាប់ៗខាងមុខនេះ ដើម្បីបង្កើតបរិយាកាសស្ថេរភាព និងអំណោយផល សម្រាប់ដំណើរការចរចាសន្តិភាព។ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនការជួយឧបត្ថម្ភគាំទ្រដល់ប្រទេសអាហ្វហ្គានីស្ថានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងដោះស្រាយបញ្ហាមនុស្សធម៌ផងដែរ៕

ប្រតិកម្មទៅវិញ