វៀតណាមគ្រោងនឹងចេញលិខិតឆ្លងដែនវ៉ាក់សាំងចាប់ពីថ្ងៃទី ១៥ ខែមេសា

Chia sẻ
(VOVWORLD) - នោះគឺជាព័ត៌មានដែលបានលើកឡើងនៅក្នុងសន្និសីទអនឡាញមួយ នៅថ្ងៃទី ៤ ខែមេសា ដោយក្រសួងសុខាភិបាលរៀបចំឡើង ស្តីពីគោលការណ៍ណែនាំសម្រាប់ការចេញ “លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក” និងការធ្វើផ្ទៀងផ្ទាត់ព័ត៌មានស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
វៀតណាមគ្រោងនឹងចេញលិខិតឆ្លងដែនវ៉ាក់សាំងចាប់ពីថ្ងៃទី ១៥ ខែមេសា - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ ក្រសួងសុខាភិបាល)

ក្រសួងសុខាភិបាលគ្រោងនឹងចេញលិខិតឆ្លងដែនវ៉ាក់សាំង ចាប់ពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋពេលចេញទៅក្រៅប្រទេស។ នោះគឺជាព័ត៌មានដែលបានលើកឡើងនៅក្នុងសន្និសីទអនឡាញមួយ នៅថ្ងៃទី ៤ ខែមេសា ដោយក្រសួងសុខាភិបាលរៀបចំឡើង ស្តីពីគោលការណ៍ណែនាំសម្រាប់ការចេញ “លិខិតឆ្លងដែនវ៉ាក់សាំង” និងការធ្វើផ្ទៀងផ្ទាត់ព័ត៌មានស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី ១ ខែមេសា វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ បានជាង ២០០លានដូស។ អត្រាគ្របដណ្តប់វ៉ាក់សាំងដូសទី ១ លើមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង គឺជិត ១០០%, ការចាក់ដូសទី ២ គឺ ៩៩% ហើយអត្រាអ្នកដែលបានចាក់ដូសទី ៣ គឺប្រហែល ៥០%។ សម្រាប់មនុស្សដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ អត្រានៃការចាក់វ៉ាក់សាំងដូសទី១ គឺ ៩៩% ហើយការចាក់ដូសទី ២ គឺ ៩៤% ។ ក្រសួងសុខាភិបាលនិងមូលដ្ឋាននានា ក៏កំពុងត្រៀមរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុពី ៥ ឆ្នាំ ដល់ក្រោម ១២ឆ្នាំ។

យ៉ាងណាមិញ នៅពេលនេះ ទីតាំងចាក់ថ្នាំបង្ការកូវីដ ១៩ នៅទូទាំងប្រទេសកំពុងរៀបចំលក្ខខណ្ឌចាំបាច់ ដោយដាក់ពង្រាយហត្ថលេខាឌីជីថលនៃវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ៨ ខែមេសា ដើម្បីឱ្យក្រសួងសុខាភិបាលចេញ “លិខិតឆ្លងដែនវ៉ាក់សាំង” ជូនប្រជាពលរដ្ឋ៕

ប្រតិកម្មទៅវិញ