វៀតណាមគាំទ្រ​សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហាសមាជិកភាពនៃអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន

Chia sẻ
(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិកាលពីម្សិលមិញ (ថ្ងៃទី ១៣ ឧសភា) បានបន្តបើកសម័យប្រជុំបន្ទាន់ពិសេសមួយស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា និងបញ្ហាប៉ាឡេស្ទីន។
វៀតណាមគាំទ្រ​សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហាសមាជិកភាពនៃអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានប្រកាសថា វៀតណាមបានសហការឧបត្ថម្ភ និងគាំទ្រចំពោះដំណោះស្រាយជាប្រវត្តិសាស្ត្ររបស់មហាសន្និបាតស្តីពីការផ្តល់សិទ្ធិបន្ថែមមួយចំនួនសម្រាប់ប៉ាឡេស្ទីនក្នុងនាមជារដ្ឋសង្កេតការណ៍នៃអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ លោកបានអះអាងថា វៀតណាមប្រកៀកស្មាជាមួយប៉ាឡេស្ទីនក្នុងការអនុវត្តសិទ្ធិស្វ័យសម្រេចជាអភ័យឯកសិទ្ធ ហើយគាំទ្រប៉ាឡេស្ទីនឱ្យចូលជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិក្នុងពេលឆាប់ៗនេះ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ការទទួលស្គាល់ប៉ាឡេស្ទីនជាសមាជិកគឺជាជំហានដ៏មានអត្ថប្រយោជន៍បំផុតសម្រាប់ដំណោះស្រាយរដ្ឋទាំងពីរ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការចរចាសមភាពរវាងភាគីពាក់ព័ន្ធនានាហើយជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាពនៅមជ្ឈិមបូព៌ា។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃការបង្កើនជម្លោះនៅតំបន់ហ្គាហ្សាទៅជាសង្គ្រាមក្នុងតំបន់។ លោកបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះគ្រប់ទម្រង់នៃអំពើហិង្សាលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។ ប្រឆាំងរាល់ការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់ជាអតិបរមា ធ្វើការសន្ទនា និងគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ និងសេចក្ដីសម្រេចិត្តពាក់ព័ន្ធនានានៃអង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានអះអាងសារជាថ្មីថា វៀតណាមគាំទ្រដំណោះស្រាយរដ្ឋទាំងពីរ និងបន្តជួយឧបត្ថម្ភមជ្ឈភាពនៃស្ថាប័នអង្គការសហប្រជាជាតិស្ដីពីការជួយឧបត្ថម្ភជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ាក្នុងការអនុវត្តការទទួលខុសត្រូវជំនួយមនុស្សធម៌ក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ