ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ THX/TTXVN) |
បណ្តាប្រទេសនានាបានអះអាងថា ដំណោះស្រាយផ្នែកនយោបាយគឺជាដំណោះស្រាយតែមួយគត់ ចំពោះវិបត្តិនៅក្នុងប្រទេសមជ្ឈឹមបូព៌ានេះ។ ថ្លែងមតិនៅឯសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអ. ស.ប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្វែងរកដំណោះស្រាយនយោបាយនិងតាមផ្លូវការទូតសំរាប់ស្ថានភាពនៅស៊ីរី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអ.ស.ប និងសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធនានានៃក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសស៊ីរី។
លោកឯកអគ្គរដ្ឋទូតរូបនេះក៏បានសម្តែងការព្រួយបារម្ភចំពោះការវិវត្តថ្មីៗនៅភាគពាយព្យនៃប្រទេសស៊ីរី ក្នុងរយៈពេលកន្លងមក ដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាង ៣ លាននាក់។ លោកបានអំពាវនាវឱ្យភាគីនានាគួរឲ្យអត់ធ្មត់ ដើម្បីបញ្ចៀសពីធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើងថែមទៀតផងដែ៕