វៀតណាមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរំសាយសព្វាវុធទាំងអស់លើពិភពលោក

Chia sẻ
(VOVWORLD) - ថ្លែងនៅទីនេះ លោកឧបការីរដ្ឋមន្រ្តី Pham Quang Hieu បានអះអាងនូវ គោលនយោបាយដ៏ឥតងាករេរបស់វៀតណាមនោះគឺគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់សំដៅរំសាយអាវុធប្រល័យលោកយ៉ាងពេញទំហឹងនិងដាច់ខាត ជាពិសេសគឺអាវុធនុយក្លេអ៊ែរ។
វៀតណាមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរំសាយសព្វាវុធទាំងអស់លើពិភពលោក - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ CD (រូបថត៖ TTXVN) 

  ឧបការីរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Hieu កាលពីថ្ងៃ ទី៥មីនាបានចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំពេញអង្គរបស់កិច្ចប្រជុំរំសាយសព្វាវុធ (CD) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

        ថ្លែងនៅទីនេះ លោកឧបការីរដ្ឋមន្រ្តី Pham Quang Hieu បានអះអាងនូវ គោលនយោបាយដ៏ឥតងាករេរបស់វៀតណាមនោះគឺគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់សំដៅរំសាយអាវុធប្រល័យលោកយ៉ាងពេញទំហឹងនិងដាច់ខាត ជាពិសេសគឺអាវុធនុយក្លេអ៊ែរ។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជាសមាជិក នៃសន្ធិសញ្ញាសំខាន់ទាំងអស់ស្ដីពីការរំសាយសព្វាវុធ ហើយបានដាក់ចេញ គំនិតផ្ដួចផ្ដើមជាច្រើនសំដៅជំរុញសកម្មភាពរបស់ C D ជាពិសេសគឺក្នុងអាណត្តិ កាន់តំណែងជាប្រធាន CD ឆ្នាំ២០១៩។

        លោកឧបការីរដ្ឋមន្រ្តី Pham Quang Hieu ក៏បានអះអាងដែរថា ក្នុងតួនាទីជា សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ និងប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមនឹងផ្ដល់អាទិភាពខ្ពស់ដល់បញ្ហា រំសាយសព្វាវុធនិងប្រឆាំងការរីកសាយភាយអាវុធប្រល័យលោក ព្រមទាំង ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិក CD និងដៃគូ ផ្សេងៗទៀតដើម្បីសន្តិភាព សន្តិសុខនៅតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ