វៀតណាមគាំទ្រការផ្តើមគំនិតអំពីការកាត់បន្ថយភាពក្រីក្រ - ILO និងរបៀបវារៈឆ្នាំ ២០៣០

Chia sẻ
(VOVworld) – ចាប់ពីថ្ងៃទី ១ ដល់ទី ១៣ មិថុនា អង្គការ
ពលកម្មអន្តរជាតិ (ILO) បានរៀបចំ សន្និសីទពលកម្ម
អន្តរជាតិ (ILC)​ លើកទី ១០៥ ដើម្បីពិភាក្សអំពីបណ្ហា
សំខាន់ៗ ក្នុងនោះ មានការថយចុះនៃសកម្មភាព
ពលកម្មក្នុងចង្វាក់ផ្គត់ផ្គង់លើពិភពលោកពលករលើ
សមុទ្រនិងបណ្ដាសិទ្ធិសារវ័ន្តរបស់ពលករ។​ 

វៀតណាមគាំទ្រការផ្តើមគំនិតអំពីការកាត់បន្ថយភាពក្រីក្រ - ILO និងរបៀបវារៈឆ្នាំ ២០៣០ - ảnh 1
វៀតណាមគាំទ្រការផ្តើមគំនិតអំពីការកាត់បន្ថយភាពក្រីក្រ - ILO និងរបៀបវារៈឆ្នាំ ២០៣០
 (Image: VNA)

(VOVworld) – ចាប់ពីថ្ងៃទី ១ ដល់ទី ១៣ មិថុនា អង្គការពលកម្មអន្តរជាតិ (ILO)
បានរៀបចំ សន្និសីទពលកម្មអន្តរជាតិ (ILC)​ លើកទី ១០៥ ដើម្បីពិភាក្សអំពីបណ្ហា
សំខាន់ៗ ក្នុងនោះ មានការថយចុះនៃសកម្មភាពពលកម្មក្នុងចង្វាក់ផ្គត់ផ្គង់លើ
ពិភពលោកពលករលើសមុទ្រនិងបណ្ដាសិទ្ធិសារវ័ន្តរបស់ពលករ។​ ថ្លែងមតិនៅ
សន្និសីទ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក
  Pham Minh Huan បានអះអាងថា៖ វៀតណាមគាំទ្រការផ្តើមគំនិតស្តីពីការកាត់
បន្ថយភាពក្រីក្រ - ILO និងរបៀបវារៈឆ្នាំ ២០៣០ ក៏ដូចជា ការផ្តើមគំនិតត្រៀម
រៀ​បចំឲ្យពិធីរំលឹកខួបអនុស្សរវរីយ៍លើកទី ១០០ ទិវាបង្កើត ILO ផងដែរ។ វៀតណាម
បានវាយតំលៃខ្ពស់ចំពោះការពិភាក្សាអំពីខ្លឹមសារនិរន្តរភាពក្នុងចង្វាក់ផ្គត់ផ្គង់
ពិភពលោកទាំងមូល។​ ចូលរួមសន្និសីទលើកនេះ អង្គសន្និសីទវៀតណាមក៏បានជួប
ធ្វើការទ្វេភាគីសំដៅអនុវត្តបណ្ដាកិច្ចប្រព្រមព្រៀងដែលវៀតណាមនិងដៃគូនានា
បានចុះហត្ថលេខា។ សន្និសីទពលកម្មអន្តរជាតិគឺជាយន្តការដែលចេញផ្សាយសេច
ក្តីសម្រេចខ្ពស់បំផុត របស់ ILO។ សន្និសីទនេះត្រូវបានរៀបចំឡើងប្រចាំឆ្នាំដោយ
មានការចូលរួមរបស់ត្រីភាគីរួមមាន៖ រដ្ឋាភិបាលបណ្ដាអង្គការរបស់ពលកrនិង
អ្នកប្រើប្រាស់ពលករមកពីប្រទេសចំនួន ១៨៦ លើពិភពលោក៕ 

ប្រតិកម្មទៅវិញ