ក្នុងបទថ្លែងតិនៅសម័យប្រជុំពេញអង្គមហាសន្និបាតប្រតិបត្តិការលើកទី ១៨៩ នៃអង្គការ
UNESCO ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស (បារាំង) អនុរដ្ឋមន្ត្រីការបរទេសវៀតណាម
និងជាតំណងរបស់វៀតណាមនៅក្រុមប្រឹក្សារប្រតិបត្តិការ UNESCO លោក Nguyen Thanh
Son បានលើកច្បាស់ ការគាំទ្ររបស់វៀតណាមចំពោះការផ្តើមគំនិតថ្មីបង្កើត មូលនិធិបន្ទាន់របស់
UNESCO និងលើដំណោះស្រាយសកម្មផ្សេងៗទៀត ដើម្បី UNESCO អាចឆ្លងកាត់ដំណាក់
កាលលំបាក នាបេច្ចុប្បន្ននេះ។ អនុរដ្ឋមន្ត្រីការបរទេស Nguyen Thanh Son បានចាត់ទុកថា៖ ក្នុងកាលៈទេសៈឥឡូវនេះ ការកាត់បន្ថយថវិការគឺចាំបាច់។ នេះ គឺជាឪកាសដើម្បី UNESCO ជំរុញការកែទម្រង់ឲ្យខ្លាំងក្លាថែមទៀត សំដៅ លើកកំពស់ប្រសិទ្ធភាពសកម្មភាព ក៏ដូចជា
តួនាទីរបស់ខ្លួន។ អនុរដ្ឋមន្ត្រី ការបរទេស Nguyen Thanh Son បានឲ្យដឹងថា៖
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Thanh Son និងនាយិការ UNESCO Irina Bokova (Image:www.vietnam.vn) |
“ក្នុងដំណាក់កាលលំបាក នាបេច្ចុបន្ននេះ វៀតណាមជានិច្ចកាលចែករំលែក និងរួម
ដំណើរជាមួយ UNESCO ឆ្លងកាត់លើការសល្បងអំពីហិរញ្ញវត្ថុ។ ក្រៅពីការខំប្រឹងប្រែង របស់អង្គការ UNESCO វៀតណាមចាត់ទូកថា៖ បណ្ដាប្រទេសសមាជិកត្រូវខំប្រឹងប្រែង
ថែមទៀត ដើម្បីរួមវិភាគទាន ចូលក្នុងថវិការ យ៉ាងសកម្មក៏ដូចជា ការអនុវត្តកម្មវិធីនិង
សកម្មភាពរបស់អង្គការនេះ”៕