វៀតណាម​គឺជា "គំរូ” ឆ្លុះបញ្ចាំងពីឧត្តមគតិ និងគុណតំលៃរបស់អាស៊ាន

Chia sẻ
(VOVWORLD) - ចាប់តាំងពីរពេលចូលជាសមាជិកអាស៊ាន កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ មក វៀតណាមកាន់តែធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយនឹងខឿនសេដ្ឋកិច្ចពិភពលោក។
វៀតណាម​គឺជា "គំរូ” ឆ្លុះបញ្ចាំងពីឧត្តមគតិ និងគុណតំលៃរបស់អាស៊ាន - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ានលើកទី ៤១ (AIPA) (រូបថត៖ VNA)

វៀតណាមកាន់តែក្លាយទៅជា “គំរូ” ឆ្លុះបញ្ចាំងពីឧត្តមគតិ និងគុណតំលៃ ដែលអាស៊ានអាចនាំមកជូនប្រជា ជននៃបណ្ដាប្រទេសនៅក្នុងតំបន់។ លោក Ahmad Ibrahim Almutaqqi នាយកកម្មវិធីស្រាវជ្រាវអាស៊ាននៅមជ្ឈមណ្ឌល Habibie (ឥណ្ឌូនេស៊ី) បានថ្លែងដូច្នេះទៅកាន់អ្នកយកព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាកាតា។

ជាក់ស្ដែង លោក Ahmad Ibrahim Almutaqqi បានឲ្យដឹងថា ចាប់តាំងពីរពេលចូលជាសមាជិកអាស៊ាន កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ មក វៀតណាមកាន់តែធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយនឹងខឿនសេដ្ឋកិច្ចពិភពលោក។ នាបច្ចុប្បន្ននេះ វៀតណាមបានបើកចំហមនូវពាណិជ្ជកម្មសេរី និងទំនើប ហើយជា ផ្នែកដ៏សំខាន់មួយនៃខ្សែសង្វាក់តម្លៃពិភពលោក។ ទន្ទឹមនឹងនេះ លោក Ahmad Ibrahim Almutaqqi ក៏បានអះអាងថា និន្នាការនេះ គឺស្រដៀងគ្នាទៅនឹងអ្វីដែលគម្រោងសមាហរណកម្មអាស៊ានកំពុងខិតខំប្រឹងប្រែងឆ្មោះទៅរក ហើយវៀតណាមកំពុងទទួលបានផលប្រយោជន៍ពីសមាហរណកម្មយ៉ាងពិតប្រាកដផងដែរ៕

ប្រតិកម្មទៅវិញ