វៀតណាមខិតខំប្រឹងប្រែងសម្រេចបានការនាំចេញគ្រឿងសមុទ្រចំនួន ៨,៩ ពាន់លានដុល្លារ

Chia sẻ
(VOVWORLD) - ការនាំចេញគ្រឿងសមុទ្ ររហូតដល់ចុងខែសីហានឹង កើនដល់ ៥,៤ ពាន់លានដុល្លារ ហើយគោលដៅពេញមួយឆ្នាំសម្រេចបាន ៨,៩ ពាន់លានដុល្លារ។ 
វៀតណាមខិតខំប្រឹងប្រែងសម្រេចបានការនាំចេញគ្រឿងសមុទ្រចំនួន ៨,៩ ពាន់លានដុល្លារ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien ថ្លែងក្នុងសន្និសីទ

នេះជាការអះអាង របស់អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិ វឌ្ឍន៍ជនបទ Phung Duc Tien ក្នុងសន្និសីទស្តីពីការធានាគុណភាព សុវត្ថិភាពស្បៀងអាហារ និងសុវត្ថិភាពជំងឺ ដើម្បីជំរុញផលិតកម្មនិងការប្រើប្រាស់ គ្រឿងសមុទ្រ ដោយក្រសួងកសិកម្ម និងអភិ វឌ្ឍន៍ជនបទរៀបចំឡើងនាថ្ងៃទី ១៩ ខែកញ្ញានៅទីក្រុង Can Tho។ បច្ចុប្បន្ន ផលិតផលបង្កងស្ថិតក្នុងស្ថានភាពអំណោយផល នៅពេលបង្កើនទាំងបរិមាណនិងតម្លៃលក់។ ចាប់តាំងពីពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) បានចូលជាធរមានកាលពីដើមខែសីហាមក ការបញ្ជាទិញបង្កងបានកើនឡើងជាង ១០%។ យោងតាមសមាគមកែច្នៃនិងនាំចេញគ្រឿងសមុទ្រវៀតណាម (VASEP) ទីផ្សារនាំចេញបង្កងធំៗ ចំនួន ៥ របស់វៀត ណាមគឺអាមេរិក ជប៉ុន ចិន សហភាពអឺរ៉ុបនិងកូរ៉េខាងត្បូង។

គិតត្រឹមថ្ងៃទី ១៥ ខែសីហា ការនាំចេញបង្កងសម្រេចបានចំនួន ២,១ ពាន់លានដុល្លារ ដែលស្រូបយកជាង ៤៣% ចំណូលនាំចេញគ្រឿងសមុទ្រសរុប។ ក្នុងនោះទីផ្សារនាំចូលបង្កងចំនួន ២ របស់វៀតណាមនៅតែរក្សាបានកំណើនពោលគឺសហរដ្ឋអាមេរិក (កើន ៣២%) និងកូរ៉េខាងត្បូង (កើន ៨.៥%)៕

ប្រតិកម្មទៅវិញ