វៀតណាមខិតខំប្រឹងប្រែងដកកាតលឿងរបស់ EC

Chia sẻ
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសហការគ្នាយ៉ាងល្អប្រសើរជាង ដើម្បីរៀបចំយុទ្ធនាការចាប់ពីពេលនេះរហូតដល់ខែមេសា ឆ្នាំ ២០២៤ ដើម្បីដក"កាតលឿង" របស់ EC ។ 
វៀតណាមខិតខំប្រឹងប្រែងដកកាតលឿងរបស់ EC - ảnh 1ប្រភព៖ congthuong.vn

នាថ្ងៃទី ១៣ ខែធ្នូ នៅខេត្ត Ba Ria-Vung Tau ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានដឹកនាំកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការដឹកនាំថ្នាក់ជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត(IUU)។ កិច្ចប្រជុំនេះត្រូវបានតភ្ជាប់តាមអនឡាញជាមួយគណៈកម្មាធិការប្រជាជននៃខេត្ត-ក្រុងឆ្នេរសមុទ្រទាំង ២៨ និងក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានសង្កត់ធ្ងន់លើផលវិបាកនៃការមិនអាចដក “កាតលឿង”EC ហើយប្រសិនបើ ត្រូវ “កាតក្រហម” គឺមិនត្រឹមតែបង្កការខាតបង់អំពីសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកិត្យានុភាពរបស់វៀតណាមធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ផ្នែកជលផលអាចប្រឈមនឹងហានិភ័យស្រដៀងគ្នានៃ "កាតលឿង" នៅតាមទីផ្សារផ្សេងៗទៀតក្រៅពីសហភាពអឺរ៉ុប។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសហការគ្នាយ៉ាងល្អប្រសើរជាង ដើម្បីរៀបចំយុទ្ធនាការចាប់ពីពេលនេះរហូតដល់ខែមេសា ឆ្នាំ ២០២៤ ដើម្បីដក"កាតលឿង" របស់ EC ។ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យកងកម្លាំងមានសមត្ថកិច្ចនៅសមុទ្របង្កើនការយាមល្បាត និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង មិនអនុញ្ញាតឲ្យនាវានេសាទណាមួយ រំលោភបំពានលើដែនសមុទ្របរទេសឡើយ៕

ប្រតិកម្មទៅវិញ