វៀតណាម-កូរ៉េខាងត្បូងបង្កើនទំនាក់ទំនងលើវិស័យជាច្រើន។

Theo VOV -
Chia sẻ
VOV-ឧបនាយករដ្ឋមន្ត្រី Nguyen​ Thien Nhan បានអះអាងថា ទំនាក់ទំនងមិត្តភាពវៀតណាម-កូរ៉េខាងត្បូង​បានអភិវឌ្ឍន៍សកម្មប្រសិទ្ធភាពក្នុងអំឡុង២០ឆ្នាំកន្លងមក។

វៀតណាម-កូរ៉េខាងត្បូងបង្កើនទំនាក់ទំនងលើវិស័យជាច្រើន។ - ảnh 1
វៀតណាម-កូរ៉េខាងត្បូងបង្កើនទំនាក់ទំនងលើវិស័យជាច្រើន។ (vietnamplus.vn)



        VOV-ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង (ចាប់ពីថ្ងៃទី២៥​
ដល់​២៨សីហា) នាថ្ងៃទី២៦សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Thien Nhan បានមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា​
ផ្ដើម​គំនិតនិងអនាគត ក្រសួងពលកម្មនិងការងារធ្វើនិងក្រសួងសន្តិសុខនិង​
រដ្ឋបាល​រដ្ឋរបស់កូរ៉េខាងត្បូង។ ថ្លែងមតិនៅបណ្ដាជំនួបឧបនាយករដ្ឋមន្ត្រី
Nguyen​ Thien Nhan បានអះអាងថា ទំនាក់ទំនងមិត្តភាពវៀតណាម-កូរ៉េខាងត្បូង​បានអភិវឌ្ឍន៍សកម្មប្រសិទ្ធភាពក្នុងអំឡុង២០ឆ្នាំកន្លងមក។

        នៅជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាផ្ដើមគំនិតនិង​អនាគតកូរ៉េខាងត្បូងលោក Choi Mun-kee ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានស្នើរភាគីកូរ៉េខាងត្បូងជួយឧបត្ថម្ភលើបញ្ហាមួយចំនួនទាក់ទិនដល់បទ​ពិសោធន៍អនុវត្តដំណើរការវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកូរ៉េខាងត្បូង។​ចំពោះរដ្ឋមន្ត្រីក្រសួងពលកម្មនិងការងារធ្វើ Phang Ha-nam ឧបនាយករដ្ឋមន្ត្រី
Nguyen Thien Nhan បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាល​វាយ​តំលៃខ្ពស់និងជានិច្ចកាលចាត់ទុកការងារពលកម្មជាវិស័យមួយក្នុងចំណោម
វិស័យសហប្រតិបត្តិការសំខាន់និងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែងសំរាប់ភាគី
ទាំងពីរ។ នៅពិធីធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខនិងរដ្ឋបាលរដ្ឋរបស់
កូរ៉េខាងត្បូង Yoo Jeong-bok ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានវាយ
តំលៃខ្ពស់​កិច្ច​សហប្រតិបត្តិការជួយឧបត្ថម្ភរបស់ដៃគូកូរ៉េខាងត្បូងក្នុងបណ្ដា
វិស័យចែករំលែក​បទពិសោធន៍ជួយឧបត្ថម្ភកសាងគោលនយោបាយ បណ្ដុះ
បណ្ដាល​អភិវឌ្ឍន៍​ប្រភព​ធនធានមនុស្សជាដើម។

        មុននោះ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan និងគណៈប្រតិភូ​រដ្ឋាភិបាល​វៀតណាមបានអញ្ចើញចូលរួមពិធីកាត់ខ្សែបូរបើកសម្ភោធន៍​ការិយាល័យ​ដំណាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមប្រចាំនៅរដ្ឋធានី Seoul៕

ប្រតិកម្មទៅវិញ