អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអភិបាលខេត្តព្រះសីហនុ លោក យន្ត យី (រូបថតៈ TTXVN) |
នៅក្នុងជំនួបជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ អគ្គលេខាបក្សលោក Nguyen Phu Trong បានចាត់ទុកថា ទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តព្រះ សីហនុជាមួយតំបន់នានារបស់វៀតណាម ជាមូលដ្ឋានពូនជ្រំនិងធ្វើឲ្យស៊ីជម្រៅ ថែម ទៀត ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោក Nguyen Phu Trong បានប្រគល់ជានិមិត្តសញ្ញានូវម៉ាស៊ីកំព្យួរទ័រចំនួន៥០ គ្រឿង ចំពោះខេត្តព្រះសីហនុផងដែរ។
រីឯខ្លួនវិញ អភិបាលខេត្តព្រះស៊ីហនុ លោក យន្ត មីន មានបំណងថា វៀត ណាមនឹងបន្តផ្តោតការយកចិត្តទុកដាក់គាំទ្រនិងជួយឧបត្ថម្ភខេត្តព្រះស៊ីហនុ ជាពិសេសលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធនិងលើកទឹកចិត្តសហគ្រាសវៀត ណាមមកវិនិយោគធ្វើអាជីវកម្ម។
បន្ទាប់មកទៀត នាព្រឹកថ្ងៃទី២២កក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពវៀតណាម កម្ពុជានៅខេត្តព្រះសីហនុ។ ស្តូបមិត្តភាពវៀតណាម- កម្ពុជាខេត្តព្រះសីហនុ ត្រូវ បានកសាងឡើងនៅក្នុងឆ្នាំ១៩៨៤ ហើយបានជួសជុលតាំងពីឆ្នាំ២០១៦រហូត មកដល់ពេលនេះ។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានព្រឹទ្ធ សភា កម្ពុជា សម្តេច សាយ ឈុំបានអញ្ជើញអុជធូបរំលឹកកុលបុត្រ កុលធីតារបស់ ប្រជាជាតិទាំងពីរ៕