គិតត្រឹមពីម៉ោង ១៦ ថ្ងៃទី ១២ ខែមីនា ដល់ម៉ោង ១៦ រសៀល ថ្ងៃទី ១៣ ខែមីនា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១៦៦.៩៦៨ ករណី ក្នុងនោះ ១៥ ករណីត្រូវបាននាំចូល និង ១៦៦.៩៥៣ ករណីត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស នៅក្នុងខេត្តនិងក្រុងចំនួន ៦២/៦៣។ ដូច្នេះ រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួន ៦,១១២,៦៤៨ ករណី។
នៅថ្ងៃទី ១៣ ខែមីនា មានអ្នកជំងឺ ៩៥.៥៣៨ នាក់បានជាសះស្បើយ។ បច្ចុប្បន្ននេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ៣.១៦៣.៥៧១ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ចំនួន ៩៥ នាក់ទៀត។
យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល គិតត្រឹមរសៀលថ្ងៃទី ១៣ ខែមីនានេះ ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត ២០០,២លានដូស។ ដូច្នេះហើយ វៀតណាមបានគ្របដណ្តប់ជាមូលដ្ឋាននូវវ៉ាក់សាំងចំនួន ២ ដូសសម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលកាលពីថ្ងៃទី១២ ខែមីនា បានផ្ញើលិខិតផ្លូវការទៅកាន់ខេត្ត-ក្រុង ស្តីពីការជំរុញនិងពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយធានាបានថាដោយ ចុងបញ្ចប់នៃត្រីមាសទី ១ នៃឆ្នាំ ២០២២ ត្រូវតែចាក់ដូសទី ៣ ទាំងស្រុងសម្រាប់អ្នកដែលបានដល់កាលវិភាគចាក់វ៉ាក់សាំង៕