វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីជាង ២៤.៦០០ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ១៣ ខែមេសា អ្នកជំងឺបន្ថែមចំនួន ១៣.៨៨៧ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។ 

គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១២ មេសា ដល់ម៉ោង ១៦ ថ្ងៃទី ១៣ មេសា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ២៤.៦២៣ ករណីនៅក្នុងខេត្តនិងក្រុងចំនួន ៦៣/៦៣។ ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតមក វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១០.២៩៧.៥៨៧ ករណី។

នៅថ្ងៃទី ១៣ ខែមេសា អ្នកជំងឺបន្ថែមចំនួន ១៣.៨៨៧ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។ បច្ចុប្បន្នចំនួនករណីជាសះស្បើយមានចំនួន ៨.៧៧០.៩៩៤ ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ វៀតណាមបានកត់ត្រាករណីស្លាប់ចំនួន ២០ នាក់។

គិតត្រឹមរសៀលថ្ងៃទី១៣ ខែមេសា ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២០៨.៨១០.៧០៦ ដូស។ បច្ចុប្បន្ននេះ អត្រាគ្របដណ្តប់នៃវ៉ាក់សាំង កូវីដ ១៩ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅឈានដល់ ១០០% សម្រាប់ការចាក់ដូសទី ១ និងដូសទី ២ ខណៈដែលការចាក់ដូសទី ៣ គឺ ៥១,៣% ៕

ប្រតិកម្មទៅវិញ