|
វៀតណាម-Malta ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១១ មិនា នៅទីក្រុង Valetta របស់ Malta ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅអ៊ីតាលីនិង Malta លោក Cao Chinh Thien បានជួបសម្តែង
ការគួសមជាមួយប្រធានសភាជាន់ទាប Malta លោក Angelo Farrugia។ ក្នុង
ជំនួបនេះប្រធានសភាជាន់ទាប Malta លោក Angleo Farrugia បានវាយតំលៃ
ខ្ពស់ចំពោះវិស័យដែលភាគីទាំងពីរមានសក្តានុភាពសហប្រតិបត្តិការដូចជា៖
ការបណ្តុះបណ្ដាលភាសាអង់គ្លេស អ្នកជំនាញការលើវិស័យច្បាប់សមុទ្រ
ការទូត ការគ្រប់គ្រងកំពង់ផែរសមុទ្រ សេវ៉ាកម្មហិរញ្ញវត្ថុ ទេសចរណ៍ ជាដើម។
រីឯខ្លួន វិញ ឯកអគ្គរដ្ឋទូត Cao Chinh Thien បានស្នើរឲ្យភាគីទាំងពីរជំរុញ
ការផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់នាពេលខាងមុខ។ នាថ្ងៃដដែល
រដ្ឋមន្ត្រីការបរទេស Malta លោក George Vella ក៏បានទទួលជួបសន្ទនា
ជាមួយឯកអគ្គរដ្ឋទូតវៀតណាម លោក Cao Chinh Thien ផងដែរ៕