ទិដ្ឋភាពនៃសន្និសីទ |
ចាប់តាំងពីសន្និសីទតុលាការ នៃបណ្តាខេត្តជាប់ព្រដែនលើកដំបូងសម្រាប់ប្រទេស ទាំងបីដែលរៀបចំឡើងនៅប្រទេសវៀតណាមកាលពីឆ្នាំ ២០១០មក សកម្មភាពសហប្រតិបត្តិការរបស់តុលាការនៃប្រទេសទាំង បីពីថ្នាក់តុលាការកំពូលដល់ថ្នាក់ខេត្ត ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនពោរពេញទៅដោយអត្ថ ន័យ ធំធេង ពោលគឺ ពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រហ្មទណ្ឌដល់ការដោះស្រាយករណីរដ្ឋប្បវេណី រួមចំណែកដល់ការថែរក្សាសន្តិសុខនិងស្ថេរភាពនៃប្រទេសនិមួយៗ។ ជាពិសេស មានផលប៉ះពាល់វិជ្ជមានទៅលើដំណើរការសមាហរណកម្មអន្តរជាតិនៃប្រទេសនិមួយៗផងដែរ។
នៅក្នុងសន្និសីទលើកនេះ ប្រទេសទាំងបីបន្តពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីបទពិសោធន៍ក្នុងការដោះស្រាយករណីឧក្រិដ្ឋកម្មឆ្លងដែននិងយន្តការដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ព្រមទាំង បទពិសោធន៍និងវិធីសាស្ត្រករណីរដ្ឋប្បវេណីឆ្លងកាត់ព្រំដែន៕