វៀតណាម - សហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

Chia sẻ

(VOVWORLD) -  នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀត ណាម លោក Tran Tuan Anh បានទទួលជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Wilbur Ross និងគណៈប្រតិភូធុរកិច្ចអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

វៀតណាម - សហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1 ទិដ្ឋភាពនៃពិធី

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Tran Tuan Anh បានសង្កត់ធ្ងន់ថារដ្ឋាភិបាលវៀត ណាមនិយាយរួមនិងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិយាយដោយឡែក តែងតែសង្ឃឹមថា នឹងរួមជាមួយសហរដ្ឋអាមេរិកក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែអភិវឌ្ឍយ៉ាងទូលំទូលាយនិងស៊ីជម្រៅ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។

យ៉ាងណាមិញ វៀតណាមជានិច្ចកាល ខំប្រឹងប្រែងកែលំអបរិយាកាសវិនិយោគធុរកិច្ចដោះស្រាយរាល់អនុសាសន៍របស់អាមេរិកនិងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាគំរោងរបស់អាមេរិកដែលប្រតិបត្តិការនៅវៀតណាម។ លោក រដ្ឋមន្ត្រី Tran Tuan Anh បានអះអាងថា៖ “នៅក្នុងផែនការសកម្មភាពរបស់ខ្លួន វៀតណាមប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីបន្តអនុវត្តកំណែទម្រង់និងការកែលម្អស្ថាប័ននិងច្បាប់របស់វៀតណាមដើម្បីបន្តបង្កើតឱកាសសម្រាប់ អាជីវកម្មអាមេរិកអភិក្រមទីផ្សារវៀត ណាម និងលុបចោលរាល់ការលំបាកនិងបញ្ហាដោយផ្ទាល់នាពេលកន្លងមក”។

រីឯខ្លួនវិញ លោក Wilbur Ross រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកបានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងអាមេរិក ជាពិសេសលើវិស័យថាមពល អាកាសចរណ៍និងសំណង់ជាដើម។ លោករដ្ឋមន្រ្តី Wilbur Ross មានបំណងចង់អោយរដ្ឋាភិបាលវៀតណាម បន្តបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មអាមេរិកធ្វើការផ្លាស់ប្តូរនិងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ